ជានារីតែរឹងមាំ! តារាស្រី ២ រូប ចេះក្បាច់គុនល្បុក្កតោខ្មែរ ហើយបង្ហាត់អ្នកជំនាន់ក្រោយ ឱ្យបន្តវេនទៀត
កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅនេះ «គុនល្បុក្កតោ» នៃប្រទេសកម្ពុជា ត្រូវបានសម្រេចចុះក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយ៉ូណេស្កូ ជាផ្លូវការហើយ។ ស្របពេលការអបអរនៃការដាក់ «គុនល្បុក្កតោ» ចូលក្នុងក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ថ្ងៃនេះ «ប្រជាប្រិយ» នឹងលើកយកនូវសិល្បការិនី ២ រូប ដែលមិនត្រឹមតែជាតារាសម្តែងប៉ុណ្ណោះទេ តែអ្នកទាំង ២ ក៏ជាកីឡាករ និង ជាគ្រូបង្ហាត់ក្បាច់គុនល្បុក្កតោថែមទៀតផង។
១. កញ្ញា សំ ថារ័ត្ន
កីឡាការិនីគុនល្បុក្កតោ កញ្ញា សំ ថារ័ត្ន ត្រូវបានគេដឹងថា នាងជាកីឡាការិនី និង បានហាត់គុនល្បុក្កតោ មុនការបោះជំហានចូលវិស័យសិល្បៈ។ ក្នុងនោះ តារាស្រីរូបនេះមិនត្រឹមតែជាតារាស្រី ដែលបានបង្ហាញក្បាច់គុនបុរាណមួយនេះទៅកាន់ពិភពលោកតាមរយៈការសម្តែង និង ការប្រកួតនោះឡើយ កញ្ញា សំ ថារ័ត្ន ក៏បានបង្ហាត់បង្រៀនគុនល្បុក្កតោដល់យុវជនខ្មែរជំនាន់ក្រោយទៀតផង។
២. កញ្ញា ពេជ្រ ចរណៃ
តារាសម្តែងរូបស្រស់ ពេជ្រ ចរណៃ ក៏ត្រូវបានមហាជនចាប់ក្រសែភ្នែកមិនតិចនោះដែរ លើក្បាច់គុនល្បុក្កតោរបស់កញ្ញា ដោយកន្លងមកនាងតែងបានបង្ហាញនៅក្នុងការសម្តែងរបស់នាង។ លើសពីនេះ មិនត្រឹមជាតារាសម្តែងនោះទេ កញ្ញា ពេជ្រ ចរណៃ ក៏ជាគ្រូបង្ហាត់គុនល្បុក្កតោមួយរូបផងដែរ៕