Kanchai ចេញមុខនិយាយត្រង់ៗបែបនេះ ក្រោយ Baifern ត្រូវអ្នកគាំទ្រចាប់គូជាមួយ Win ជំនួស Nine
ថ្មីៗនេះ GMMTV បានបញ្ចេញគម្រោងរឿងថ្មីៗជាច្រើន ដើម្បីជាចំណីចក្ខុបំពេអារម្មណ៍អ្នកគាំទ្រសម្រាប់ឆ្នាំ ២០២៣ ខាងមុខនេះ ដោយមានការចូលរួមពីសំណាក់តារាល្បីៗជាច្រើន ទាំងក្នុង និងក្រៅផលិតកម្ម។
ក្នុងនោះតារាស្រី Baifern ក៏បានចូលរួមក្នុងស្នាដៃរឿងថ្មី «Beauty Newbie» ដែលជារឿងផលិតឡើងវិញពីរឿងកូរ៉េ «My ID Is Gangnam Beauty» ដោយចាប់ដៃគូជាមួយតារារះថ្មីកំពុងមានប្រជាប្រិយភាពខ្លាំងប្រចាំ GMMTV លោក Win Metawin។
ក្រោយ GMMTV បង្ហាញដំណឹងនេះភ្លាមអ្នកគាំទ្រជាច្រើនក៏បានចាប់ផ្ដើមធ្វើការចាប់គូតារាដែលខ្លួនចូលចិត្ត ដោយគេហាក់ងាកមកចាប់អារម្មណ៍ Baifern គូជាមួយ Win ជំនួស Nine ដែលជាគូចាស់មហាជនចូលចិត្តមកជាងច្រើនឆ្នាំ។
ក្រោយផ្ទុះការចាប់អារម្មណ៍ពេញបណ្ដាញសង្គម ពិធីករ Num Kanchai ដែលជាអ្នកគាំទ្រម្នាក់របស់គូ Baifern និង Nine ហាក់នៅស្ងៀមមិនបានក៏ចេញមុខពោលថា៖ «Win ក៏ដូចជាកូនប្រុសខ្ញុំម្នាក់ ចំណែកឯ Nine ដូចជាកូនប្រុសច្បងខ្ញុំ ចឹងហើយទៅចាប់គូ Win ជាមួយបងថ្លៃស្រីម៉េចកើត វាមិនសម (អីយ៉ាស់ច្រឡំមាត់)។ តែខ្ញុំចង់ប្រាប់ថាគូ Nine និង Baifern នេះ ខ្ញុំគាំទ្រមកយូរហើយ រង់ចាំតែថ្ងៃពួកគេប្រកាសទេ ខ្ញុំពេញចិត្តណាស់ចង់ឱ្យពួកគេក្លាយជាគូស្នេហ៍ពិត មិនមែនគូដែលមហាជនចាប់គូទៀតទេ តែខ្ញុំសុំនិយាយតែប៉ុណ្ណឹងទុកឱ្យសាមីខ្លួនចេញមុខពេលក្រោយ»៕