ខួបអាយុ ៣ ឆ្នាំ ឆលី យប់មិញ ឱក សុគន្ធកញ្ញា អញ្ជើញអ្នកជិតដិតប៉ុន្មាននាក់ចូលរួមមែន តែសប្បាយខ្លាំង
នៅរាត្រីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២២ កំពូលតារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា និង ស្វាមីគឺលោក អ៊ឹង សុខលី បានរៀបចំខួបកំណើតឱ្យកូនប្រុសបណ្ដូលចិត្ត អ៊ឹង បញ្ញាបុត្រ ហៅ ឆលី គ្រប់អាយុ ៣ ឆ្នាំ។
នៅក្នុងពិធីជប់លៀងអាយុ ៣ ឆ្នាំរបស់អូន ឆលី នេះដែរ គេសង្កេតឃើញមានការរៀបចំតែប៉ុន្មានតុប៉ុណ្ណោះ ហើយអ្នកនាង ឱក សុគន្ធកញ្ញា និង ស្វាមី ក៏មិនបានអញ្ជើញភ្ញៀវកកិត្តិយសចូលរួមច្រើនកុះករដែរ ពោលគឺគេឃើញមានវត្តមានអ្នកសិល្បៈជិតដិតប៉ុន្មានរូបប៉ុណ្ណោះដូចជា សុគន្ធ និសា, ពិធីការិនី កែវ ចាន់និមល, ហ្សូណូ និង អ្នកសិល្បៈប៉ុន្មានរូបទៀត។
ដ្បិតថាកម្មវិធីជប់លៀងមួយនេះមិនបានរៀបចំធំគគ្រឹកគគ្រេងក្ដី ប៉ុន្ដែមើលទៅអ្នកម៉ាក់អភិជន ឱក សុគន្ធកញ្ញា និង ស្វាមី បានបំពេញក្ដីសុខឱ្យអូន ឆលី យ៉ាងពេញទំហឹង ចំណែកឯទិដ្ឋភាពក្នុងពិធីជប់លៀង ក៏ពោរពេញដោយស្នាមញញឹម ពាក្យជូនពរដល់អ្នកប្រុសតូចរូបនេះជាច្រើនផងដែរ៕