![ត្រឹម ៣ ខែចុងក្រោយឆ្នាំ ២០២២ នេះ សិល្បៈករថៃជាច្រើន មកអង្រួនឆាកនៅកម្ពុជា](https://www.popular.com.kh/wp-content/uploads/2022/11/dara-thai.jpg)
ពិតណាស់ បន្ទាប់ពីការរីករាលដាលនៃមេរោគកូវីដ-១៩ ជុំវិញពិភពលោក ជាពិសេសក្នុងប្រទេសកម្ពុជាយើងបានធូរស្បើយរួចមក គេសង្កេតឃើញការជួបជុំគ្នាលែងរឹតបន្តឹងដូចមុនចាប់តាំងពីដើមឆ្នាំ ២០២២ នេះមកម្ល៉េះ។
ជាពិសេសទៅទៀតនោះ ឆាកធំៗនៃការប្រគំតន្រ្តីក៏បានចាប់ផ្ដើមរីកពាសពេញប្រទេស មិនដូច ២ ឆ្នាំមុនឡើយពោលគឺឆ្នាំ ២០២០ និងឆ្នាំ ២០២១ ដោយក្នុងនោះមានទាំងតារាក្នុងស្រុក និងតារាក្រៅប្រទេសក៏បានមកចូលរួមថែមទៀតផង។
យ៉ាងណាមិញ បើគិតត្រួសៗពីសិល្បៈករល្បីៗខាងប្រទេសជិតខាង ពោលគឺប្រទេស ថៃ ដែលបានមកអង្រួនឆាកនៅកម្ពុជាត្រឹម ៣ ខែចុងក្រោយនៃឆ្នាំ ២០២២ នេះមានច្រើនគួរឱ្យកត់សម្គាល់ ដែលមានដូចជា៖
– សិល្បៈកររបស់ផលិតកម្ម Hype Train ដែលមានដូចជា លោក Sprite លោក OG Bobby លោក GuyGeeGee និងលោក Eskiimo
![សិល្បករ HypeTrain ក្នុងការប្រគំតន្ត្រីរបស់ វណ្ណដា «SKULL TOUR»](https://www.popular.com.kh/wp-content/uploads/2022/11/309441222_5548689008532863_8035173626395386467_n.jpg)
![សិល្បករ HypeTrain នៅ Central Club](https://www.popular.com.kh/wp-content/uploads/2022/11/312413703_661118635721595_2129880705641078058_n.jpg)
– តារាចម្រៀងស្រី Jannine Weigel
![Jannine Weigel ក្នុងកម្មវិធី FFF Party របស់ G-Devith](https://www.popular.com.kh/wp-content/uploads/2022/11/305200052_677359693753358_4451215625130465422_n.jpg)
![Jannine Weigel ក្នុងកម្មវិធី Cambodia Passion The Concert By Sting Music Verse](https://www.popular.com.kh/wp-content/uploads/2022/11/313419092_3341819716100759_7095197631904701207_n.jpg)
– ម្ចាស់បទ «NAM DANG NAM SOM» ក្រុមរបស់តារាប្រុស JVJarvis
![លោក JVJarvis ក្នុងកម្មវិធី Cambodia Passion The Concert By Sting Music Verse](https://www.popular.com.kh/wp-content/uploads/2022/11/313407860_464103995819655_4150021021409401573_n.jpg)
![លោក JVJarvis នៅ Central Club](https://www.popular.com.kh/wp-content/uploads/2022/11/308821485_635342364965889_7206786458363364312_n.jpg)
– រាជិនីរាំផ្នែកចម្រៀងស្រុកស្រែនាង Kratae Rsiam
![នាង Kratae Rsiam នៅ QK Club](https://www.popular.com.kh/wp-content/uploads/2022/11/312300650_1160265741252579_4180576393152943569_n.jpg)
– តារាស្រី Katreeya មកសម្ដែងនៅ Jet Studio Club