(វីដេអូ) អែន ជេឡា ចូលសិល្បៈវិញឡើងកម្មវិធីដំបូងប៉ះ នីកូ ច្រៀងរួមគ្នាពីរោះណាស់
ពិតណាស់ ក្រោយពីបាត់មុខបាត់មាត់ពីវិស័យសិល្បៈជាង ១០ ឆ្នាំ កាលពីដើមឆ្នាំ ២០២១ កន្លងទៅ តារាចម្រៀងស្រី អេន ជេឡា ក៏បានលេចមុខក្នុងវិស័យនេះជាថ្មី ដែលបានឃើញចេញបទចម្រៀងបន្តបន្ទាប់លើ YouTube របស់នាង។ ដ្បិតថាបានឃើញវត្តមាន អែនជេឡា លើវិថីសិល្បៈក៏ពិតមែន តែនាងពុំទាន់បានធ្វើការប្រកាសខ្លួនលើអាជីពជាតារាចម្រៀងវិញទាំងស្រុងនោះទេ ដោយមហាជនអ្នកគាំទ្រឃើញថាតារាចម្រៀងរូបនេះ ហាក់លឹបលៗនៅឡើយ។
យ៉ាងណាមិញ ខណៈ អែន ជេឡា បង្ហាញវត្តមានលើវិស័យនេះបន្តិចម្ដងៗ បានធ្វើឱ្យអ្នកគាំទ្រជាច្រើនរំភើបអន្ទះសាមិនស្ទើរឡើយ ព្រមទាំងបង្ហាញការរងចាំគាំទ្រចំពោះតារាស្រីរូបនេះមកកាន់ក្បាលមេក្រូប្រឡូកក្នុងអាជីពចម្រៀងឡើងវិញ ទាំងការចេញចម្រៀង និង ឡើងឆាកប្រគំតន្ត្រីផ្សេងៗពេញទំហឹងឆាប់ៗនេះផងដែរ។
ដោយឡែក ថ្មីៗនេះ តារាចម្រៀងស្រី អែន ជេឡា ហាក់ធ្វើឱ្យមហាជនរំភើបចិត្តមិនតិចនោះទេ ខណៈបានឃើញកញ្ញាបង្ហាញវត្តមានក្នុងកម្មវិធីលើកដំបូងលើកញ្ចក់ទូរទស្សន៍ «The Wall Song Cambodia» ដែលបង្ហាញឱ្យដឹងថានាងបានវិលចូលវិស័យសិល្បៈយ៉ាងពេញទំហឹងវិញហើយ។
លើសពីនេះ អ្វីដែលកាន់តែចាប់អារម្មណ៍ទៀតនោះ ការបង្ហាញខ្លួនជាលើកដំបូងក្នុងកម្មវិធី The Wall Song Cambodia នេះ អែន ជេឡា បានប៉ះជាមួយដៃគូចាស់ គឺលោក នីកូ ដែលបានច្រៀងរួមគ្នាមួយបទយ៉ាងពីរោះ ពេញដោយក្ដីរំភើបចិត្តខ្លាំងផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖