ស្អែកប្រកួតឈុតតំណាងជាតិ ពេជ្រ វត្តីសារ៉ាវឌ្ឍី សន្យានឹងអ្នកគាំទ្របែបនេះ ដើម្បីប្រទេសកម្ពុជា
នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២២ ខាងមុខនេះ កម្មវិធីប្រកួតសម្រស់ដ៏ធំ Miss Grand International 2022 នឹងឈានដល់វគ្គប្រកួតផ្ដាច់ព្រ័ត្រ ដែលជាពេលវេលាមួយក្នុងការប្រកាសរកឃើញបេក្ខភាពបវរកញ្ញាមួយរូបដែលមកពីបណ្ដាប្រទេសនានាជុំវិញពិភពលោក ក្លាយជាបវរកញ្ញាគ្រងមកុដប្រចាំឆ្នាំ ២០២២។
ដោយឡែក មុនឈានដល់វគ្គប្រកាសរាជិនីគ្រងមកុដ នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២២ កម្មវិធីប្រកួតសម្រស់លំដាប់អន្តរជាតិ MGI 2022 នេះនឹងឈានដល់វគ្គបង្ហាញឈុតតំណាងជាតិ ដែលតម្រូវឱ្យបវរកញ្ញានីមួយៗគ្រងនូវឈុតតំណាងប្រទេសរបស់ខ្លួនដើម្បីដើរបង្ហាញនៅលើឆាកចំពោះមុខគណៈកម្មការផងដែរ។
ងាកមកកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី Miss Grand Cambodia 2022 វិញ បានត្រៀមខ្លួនរួចជាស្រេចក្នុងការគ្រងឈុត «គោព្រៃ» ដើរបង្ហាញទង់ជាតិកម្ពុជាឱ្យអន្តរជាតិបានឃើញ។
ក្នុងនោះម្ចាស់មកុដ MGC 2022 រូបនេះ ក៏បានសន្យានឹងអ្នកគាំទ្រថា ៖ «ជួបគ្នានៅថ្ងៃស្អែកនេះ នាងខ្ញុំនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីប្រទេសកម្ពុជា🇰🇭 ការប្រកួតឈុតតំណាងជាតិនឹងត្រូវធ្វើឡើងនៅថ្ងៃទី ២០ ខែតុលា នៅម៉ោង ៦ ល្ងាច (ម៉ោងនៅប្រទេសកម្ពុជា) នៅលើក Facebook Page និង YouTube Channel Miss Grand International»៕