ស្មានមិនដល់! ស្ងាត់ៗ ខាត់ ស្រីវង ទម្លាយពីអត្តចរិតស្វាមី និង បងថ្លៃខ្លួនឯងខ្ទេចគ្មានសល់
ប្រិយមិត្តបានជ្រាបហើយថា តារាចម្រុះទេពកោសល្យ អ្នកនាង ខាត់ សុឃីម បានរៀបការជាមួយលោក អ៊ិន សុបញ្ញា ហៅ ផាណូ ច្រើនឆ្នាំមកហើយ ដោយចំណងអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរក៏ទទួលបានតំណក់ឈាមកូនស្រីដ៏ឃ្យូតគួរឱ្យស្រឡាញ់ម្នាក់រស់នៅពោរពេញដោយសុភមង្គល។
ដោយឡែកស្រាប់តែថ្មីៗនេះ អ្នកនាង ខាត់ ស្រីវង ដែលគេស្គាល់ជាប្អូនស្រីបង្កើតរបស់តារាស្រី ខាត់ សុឃីម បានបង្ហោះសារមួយ និយាយពីអត្តចរិតស្វាមីនាង និង លោក ផាណូ ជាបងថ្លៃ បង្កឱ្យមានការចាប់អារម្មណ៍យ៉ាងច្រើនព្រោងព្រាតពីមហាជន ព្រោះសារនោះ ស្រីវង បានលើកសរសើរស្វាមី និង បងថ្លៃ ជាបបុរសល្អ បំពេញតួនាទីជាប៉ា និង ជាប្ដីយ៉ាងល្អពេញៗមាត់។
អ្នកនាង ខាត់ ស្រីវង បានរៀបរាប់ថា ៖ «កុំច្រឡំថាពួកម៉ាហ្វៀ អីណា គឺបងថ្លៃហើយហ្នឹងប្ដី ពីរអ្នកហ្នឹងគេហៅថាបុរសមុខឌឺ ឃើញមុខចឹងទេ តែគឺជាប៉ាល្អ បងប្រុសដ៏ល្អ ពួកម៉ាកល្អ សណ្ដានចិត្តល្អ មានទំនួលខុសត្រូវខ្ពស់ចំពោះគ្រួសារ ជាពិសេសនោះគឺជាប្ដីដ៏ល្អស្មោះត្រង់ដែលផ្ដល់នូវភាពកក់ក្ដៅឱ្យប្រពន្ធគឺជានារីទីមួយនៅក្នុងសង្គមគ្រួសារជានិច្ច thank you អ្នកទាំងពីរដែលចូលមកជាចំណែកដ៏ធំនៃគ្រួសារយើង love you honey and brother»៕