សៀក មិនជ្រួលជ្រើមឃើញ ហេង វិសាល ជិតបានប្រពន្ធ ហើយប្រាប់ថា ៤ ឆ្នាំទៀតទើបគិតគូរ
ប្រិយមិត្តភាគច្រើនបានស្គាល់រួចមកហើយ បុរសសង្ហាសម្ដីរអិលដូចទឹក សៀក គឺជា Youtuber ដ៏មានប្រជាប្រិយភាពមួយរូបនៅកម្ពុជា ដោយលោកទទួលបានអ្នក Follow លើហ្វេសប៊ុកដល់ទៅជាង ១ លាននាក់។
និយាយដល់ Youtuber ថ្មីៗនេះប្រិយមិត្តបានជ្រាបហើយ មានគូស្នេហ៍ Youtuber ២ រូប គឺ ហេង វិសាល និង ជា ស្រីនា បានរៀបចំពិធីភ្ជាប់ពាក្យដ៏អធិកអធមផ្អើលអស់អ្នកគាំទ្រ ដោយកម្មវិធីនោះមានការចូលរួមដោយ Vlogger ល្បីៗ អ្នកសិល្បៈ និង អ្នកមានមុខមាត់ក្នុងសង្គមជាច្រើន។
ដូចប្រិយមិត្តបានជ្រាបហើយកម្មវិធីភ្ជាប់ពាក្យរបស់ Youtuber វ័យក្មេងទាំង ២ រូបខាងលើ បានធ្វើឱ្យអ្នកគាំទ្ររមួលខ្លួនជាខ្លាំង សូម្បីតែមិត្តភក្ដិជិតស្និទ្ធរបស់ពួកគេទាំងពីរក៏បង្ហាញក្ដីរំភើបចិត្តចំពោះគូស្នេហ៍មួយគូនេះផងដែរ។
ដ្បិតតែពិធីភ្ជាប់ពាក្យដ៏ធំមួយនេះបានធ្វើឱ្យអ្នក Single មួយចំនួនរមួលខ្លួនចង់បានគូជីវិត ប៉ុន្ដែងាកទៅប្រុសស្អាត សៀក ដែលជាមិត្តភក្ដិជិតដិតរបស់ពួកគេវិញ បានរក្សាជំហរមិនជ្រួលជ្រើមបានចង់ប្រពន្ធនឹងគេឡើយ ដោយលោកបានបញ្ជាក់ច្បាស់ៗថា ៤ ឆ្នាំទៀតទើបសម្រេចចិត្តយកប្រពន្ធ ខណៈបច្ចុប្បន្នមហាជនអ្នកគាំទ្រជាច្រើនកំពុងជំរុញឱ្យលោក និង ស្រីស្អាត មីណា មានស្នេហានឹងគ្នាពិតប្រាកដ៕