(វីដេអូ) ច្រើនតែឃើញ ពូណម លេងកំប្លែង ដល់មកច្រៀងចាប៉ីដងវែងម្ដង ពីរោះខ្លាំងណាស់
ប្រិយមិត្តទស្សនិកជនភាគច្រើនបានស្គាល់ ពូណម តាមរយៈការសម្ដែងបែបកំប្លុកកំប្លែង និង កាយវិការនានាក្នុងវីដេអូកំប្លែងផ្សេងៗ ដោយឡែកលើសពីសមត្ថភាពផ្នែកសម្ដែង ពូណម ក៏មានទេពកោសល្យផ្នែកចម្រៀងចាប៉ីដងវែងផងដែរ។
នៅក្នុងទិវាគ្រូបង្រៀន ៥ តុលា កន្លងទៅនេះ ពូណម បានច្រៀងឆ្លងឆ្លើយចម្រៀងចាប៉ីដងវែងយ៉ាងពីរោះ មានចុងជួនដើមជួន ស្ដាប់ហើយពីរោះដក់ជាប់ក្នុងចិត្តអ្នកទស្សនិកជនមិនចេះជិនណាយ។ ពូណម បានបង្ហោះវីដេអូបង្ហាញពីសកម្មភាពច្រៀងចាប៉ីដងវែងខ្ទង់ជាង ៩ នាទីនៅលើទំព័រហ្វេសប៊ុកផេកផ្ទាល់ខ្លួន ដែលក្នុងនោះគេឃើញមានការស្រឡាញ់ចូលចិត្តស្ដាប់ និង ទទួលបានពាក្យលើកសរសើរជាច្រើនពីបណ្ដាទស្សនិកជន។
ដ្បិតតែមានមហាជនពេញចិត្តចំពោះការច្រៀងចាប៉ីដងវែងរបស់លោក ប៉ុន្ដែក្នុងនោះ ពូណម ក៏បានលើកឡើងថា ៖ «បើចូលចិត្តសូមជួយចែករំលែកផងបងប្អូនអរគុណច្រើន ហើយក៏សូមអធ្យាស្រ័យផងរាល់ចំណុចខ្វះខាតទាំងឡាយ»។ សូមទស្សនាវីដេអូ ៖