![(វីដេអូ) ស្មានមិនដល់! ប៉ូគឹមថេង សុតធីតា ទម្លាយថាធ្លាប់មានវិញ្ញាណល្បួងឱ្យនាងគិ.តខ្លី](https://www.popular.com.kh/wp-content/uploads/2022/10/BeBe-06-10-22-03.jpg)
(វីដេអូ) ស្មានមិនដល់! ប៉ូគឹមថេង សុតធីតា ទម្លាយថាធ្លាប់មានវិញ្ញាណល្បួងឱ្យនាងគិ.តខ្លី
កាលពីចុងខែ សីហា ឆ្នាំ ២០២២ កន្លងទៅ ស្រីស្អាតម្ចាស់មកុដ Miss Grand Cambodia 2021 កញ្ញា ប៉ូគឹមថេង សុតធីតា បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង ក្រោយស្រីស្អាតរូបនេះ បានស្លៀកពាក់សស្គុស ទៅធ្វើសមាធិនៅក្នុងវត្តអារាមមួយកន្លែងរយៈពេល ១ សប្ដាហ៍ពេញ ដើម្បីឱ្យចិត្តបានជ្រះថ្លាជាមួយព្រះធម៌ ក្រោយនាងរងសម្ពោធផ្លូវចិត្តមួយចំនួន។
ស្រាប់តែថ្មីៗនេះ សុតធីតា បានធ្វើឱ្យមហាជនអ្នកគាំទ្រភ្ញាក់ផ្អើលជាថ្មី បន្ទាប់ពីបវរកញ្ញារូបនេះបានទម្លាយរឿងស្មានមិនដល់មួយថា នាងធ្លាប់ត្រូវអ្វីម្យ៉ាង (ប្រៀបដូចជាវិញ្ញាណ) មកល្បួងនាងឱ្យគិតខ្លី តែសំណាងល្អនាងមានមិត្តភក្ដិនៅក្បែរចាំអូសទាញនាងឱ្យត្រលប់មកវិញ បើមិនដូច្នេះទេ នាងអាចនឹងគិតខ្លីតាមការល្បួងនោះក៏អាចថាបាន។
MGC 2021 ប៉ូគឹមថេង សុតធីតា បានបន្តទៀតថា ក្នុងកំលុងពេលដែលនាងចង់គិតខ្លីនោះ នាងបានព្យាយាមគិតដល់ក្រុមគ្រួសារ គិតដល់ការលំបាក ការខំប្រឹងប្រែងតស៊ូគ្រប់យ៉ាងទម្រាំមានថ្ងៃនេះ ហេតុអ្វីត្រូវគិតខ្លី ហេតុអ្វីត្រូវបញ្ចប់ជីវិតខ្លួនឯង ហើយរឿងទាំងអស់នេះបានជំរុញចិត្តនាង កុំឱ្យគិតរឿងផ្ដេសផ្ដាស ហើយត្រលប់មកគិតរឿងល្អៗឡើងវិញ។ សូមទស្សនាវីដេអូ ៖
![](https://www.popular.com.kh/wp-content/uploads/2022/10/300404275_194813892976531_203461114971233188_n.jpg)
![](https://www.popular.com.kh/wp-content/uploads/2022/10/301818776_194813896309864_7169565552463673231_n.jpg)
![](https://www.popular.com.kh/wp-content/uploads/2022/10/295673933_188914363566484_2547160019160195094_n.jpg)
![](https://www.popular.com.kh/wp-content/uploads/2022/10/289342894_182248030899784_3067387474877833310_n.jpg)