ទិដ្ឋភាពដ៏រំភើប ពេជ្រ វត្តីសារ៉ាវឌ្ឍី ឡើងយន្តហោះនៅប្រកួត MGI 2022 នៅឥណ្ឌូនេស៊ី ព្រឹកមិញ
នៅព្រឹកថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២២ ម្ចាស់មកុដ Miss Grand Cambodia 2022 កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានឡើងយន្តហោះធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូនេស៊ីហើយ ដើម្បីតំណាងឱ្យកម្ពុជាចូលរួមប្រកួតប្រជែងក្នុងកម្មវិធីប្រកួតសម្រស់ដ៏ធំ Miss Grand International 2022។
ក្រឡេកទៅមើលទិដ្ឋភាពបវរកញ្ញាកម្ពុជា ពេជ្រ វត្តីសារ៉ាវឌ្ឍី នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅព្រឹកថ្ងៃ ៣ ខែតុលា នេះ គេឃើញវត្តមានកញ្ញា លីវ ជីលី Miss Grand Cambodia 2020 ដែលជារៀមច្បងមួយរូប បានទៅជូនដំណើរក៏ដូចជាផ្ដល់កម្លាំងចិត្តឱ្យនាងយ៉ាងកក់ក្ដៅ។
ក្នុងនាមជារៀមច្បងធ្លាប់ទៅប្រកួតលើឆាកអន្តរជាតិម្នាក់ លីវ ជីលី បានជូនពរម្ចាស់មកុដ Miss Grand Cambodia 2022 រូបនេះថា ៖ «ថ្ងៃនេះជូនប្អូន Pich Votey Saravody Official ឡើងយន្តហោះ ជូនពរអូនសំណាងល្អសុខភាពល្អ ប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីប្រជាជន 🇰🇭 និង ដើម្បីមុខមាត់ប្រទេសជាតិ 🇰🇭 យើងផងដែរ»។
លើសពីនេះ ក៏មានវត្តមានអ្នកគាំទ្រជាច្រើនបាននាំគ្នាទៅដល់ព្រលានយន្តហោះដើម្បីជូនដំណើរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ទៅប្រកួតលើឆាកអន្តរជាតិប្រកបដោយសុខសុវត្ថិភាព និង ទទួលបានភាពជោគជ័យ៕
រូបភាព៖ Miss Grand Cambodia