អ្នកគាំទ្រង្ស័យ Aff មានម្ចាស់ស្នេហ៍ថ្មី ក្រោយស្ងាត់បង្ហាញដំរួយប្លែកៗទាំងនេះឡើង
ចាប់តាំងពីស្ពាយឈ្មោះជាអ្នកមេម៉ាយកូនមួយមក ឃើញថាអ្នកម៉ាក់ Aff Tasaorn ហាក់ត្រូវបានមហាជនចាប់ក្រសែភ្នែកសម្លឹងមើលមិនដាក់ភ្នែកឡើយ មិនថាសកម្មភាពការងារ ឬ ទាក់ទងនឹងរឿងរ៉ាវបេះដូងរបស់នាងឡើយ ព្រោះចាប់តាំងពីបែកបាក់អតីតស្វាមីមក នាងហាក់មិនមានដំរួយណាមួយបង្ហាញថានាងមានអ្នកថ្មីឡើយ។
ទោះជាយ៉ាងណា បន្ទាប់ពីកំព្រាបេះដូងមិនទទួលយកអ្នកស្អំថ្មីអស់រយៈពេលជាច្រើនឆ្នាំមក ស្រាប់តែថ្មីៗនេះ អ្នកម៉ាក់រូបស្រស់ Aff Tasaorn កាន់តែធ្វើឱ្យអ្នកគាំទ្រនៅលែងសុខស្ទើរតែគ្រប់គ្នាហើយ បន្ទាប់ពីអ្នកម៉ាក់សាច់សខ្ចីរូបនេះបានបង្ហោះរូបភាពរបស់ខ្លួន ដោយភ្ជាប់ជាមួយសារយ៉ាងប្លែកថា ៖ «ចូលចិត្តនៅម្នាក់ឯងគឺមានន័យថា ចូលចិត្តអ្នកតែម្នាក់ដូចគ្នា»។
យ៉ាងណាមិញ ចំពោះអត្ថន័យសារមួយឃ្លានេះ ពិតធ្វើឱ្យមហាជនមិនគិតមិនបានឡើយ ដោយគ្រប់គ្នាបានចូលទៅបញ្ចេញមតិនៅក្រោមការបង្ហោះរបស់នាងមិនដាក់ដៃឡើយ ដែលម្នាក់ៗសុទ្ធតែពោលចំអន់ និង សង្ស័យថានាងកំពុងតែមានម្ចាស់ចិត្តថ្មី ឬ យ៉ាងណា បានជាបង្ហោះសារផ្អែមល្ហែមបែបនេះ៕