សំងំៗ ស្រីស្អាត រ៉ាប៊ី បង្ហាញផ្ទះវីឡាធំស្កឹមស្កៃសាងសងជិតរួចរាល់ បានពីកម្លាំងញើសឈាម
តារាចម្រៀងស្រីរាងតូចច្រឡឹង រ៉ាប៊ី បានបង្ហាញផ្ទះវីឡាធំស្កឹមស្កៃកំពុងសាងសងជិតរួចរាល់បង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ធ្វើឱ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង។
ប្រឡូកក្នុងវិស័យសិល្បៈតែប៉ុន្មានឆ្នាំសោះ ម្ចាស់បទ «មាន់ស្រែ» កញ្ញា រ៉ាប៊ី បានសាងកេរ្ដិ៍ឈ្មោះល្បីល្បាញត្រូវមហាជនទទួលស្គាល់ពីសមត្ថភាពមិនថាច្រៀង សម្ដែង ឬ រាំនោះទេ។ ភាពប៉ិនប្រសប់ភ្នែកសិល្បៈរបស់ រ៉ាប៊ី បានធ្វើឱ្យនាងក្ដោបបានទីផ្សារការងារជាច្រើនមិនថាការប្រគំតន្រ្តី ការផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗ។
ភាពជោគជ័យរបស់ រ៉ាប៊ី បានធ្វើឱ្យនាងរស់នៅក្នុងជីវិតយ៉ាងហាយសូរ ប្រើប្រាស់របស់របរម៉ាកល្បី ជិះសុទ្ធតែរថយន្តទំនើបតម្លៃរាប់ម៉ឺនដុល្លារ ហើយពេលនេះតារាស្រីខាងលើបានបង្ហាញផ្ទះវីឡាថ្មីកំពុងសាងសង ដែល រ៉ាប៊ី អះអាងថាគឺជាកាដូសម្រាប់ខ្លួនឯង និង ឪពុកម្ដាយ៕