![ថ្មីទៀតហើយ! នាងតូច មែល កូនស្រី នី រតនា បង្ហាញកាយវិការលើកនេះកាន់តែគួរឱ្យក្នាញ់](https://www.popular.com.kh/wp-content/uploads/2022/10/Khom-3002.jpg)
ថ្មីទៀតហើយ! នាងតូច មែល កូនស្រី នី រតនា បង្ហាញកាយវិការលើកនេះកាន់តែគួរឱ្យក្នាញ់
ក្រោយតារាចម្រៀងវ័យក្មេង នី រតនា បញ្ចប់ភាពនៅលីវ ហើយរៀបការសាងគ្រួសារយ៉ាងមានសុភមង្គលជាមួយភរិយាជាអ្នកជំនួញអស់ ៣ ឆ្នាំមកនេះ នី រតនា នៅតែទទួលបានប្រជាប្រិយភាពដូចដើមពីមហាជន។ ជាងនេះទៅទៀត សូម្បីតែភរិយា និង កូនស្រីរបស់លោកមានឈ្មោះថា នីវណ្ណ មែលឡានី ក៏ជាទីគាប់ចិត្តមហាជនឱ្យចាប់ក្រសែភ្នែកមើលផងដែរ។
ធ្មេចបើកៗមកដល់ពេលនេះកូនស្រីជាទីស្រឡាញ់របស់តារាចម្រៀង នី រតនា និង ភរិយា មានអាយុប្រមាណជាង ២ ខួបហើយ។ អ្វីដែលចាប់អារម្មណ៍ កាន់តែធំកូនស្រីតូចរបស់ នី រតនា កាន់តែគួរឱ្យស្រឡាញ់ និង ក្នាញ់ខ្លាំងឡើង បន្ទាប់ពីបានឃើញសកម្មភាពប្រចាំថ្ងៃរបស់នាងតូចតាមរយៈបណ្តាញសង្គម ទាំង Tiktok និង ហ្វេសប៊ុក។
ថ្មីៗនេះ អ្នកគាំទ្រជាច្រើនចាប់ផ្ដើមត្របាញ់ក្រសែភ្នែកសម្លឹងមើលនាងតូច មែល ប្រកបដោយភាពក្នក់ក្នាញ់ជាថ្មី ក្រោយលោក នី រតនា បង្ហោះរូបថតថ្មីៗ បង្ហាញពីកាយវិការឃ្យូតៗ ក្រមិចក្រមើមរបស់កូនស្រីបណ្ដូលចិត្តបង្ហោះលើបណ្ដាញសង្គម។
សកម្មភាពថ្មីរបស់គ្រាប់ពេជ្រ នី រតនា និង ភរិយានេះ បានស្លៀកឈុតខោអាវសម្ញែងក្បាលពោះ ពាក់វែនតា និង ស្បែកជើងយ៉ាងឡូយ បូករួមទាំងកាយវិការក្រមិចក្រមើមធ្វើឱ្យអ្នកគាំទ្រឃើញហើយអត់ក្នាញ់មិនបាន៕