ក្រោយចែកផ្លូវពី Two Pee តារាស្រី Prang កាន់តែលេងខ្លួន រហូតអ្នកគាំទ្រលាន់មាត់ព្រាត
ចាប់តាំងតែត្រឡប់វិលមកប្រើជីវិតរស់នៅម្នាក់ឯងក្រោយពីផ្លូវគ្នាជាមួយសង្សារ ១០ ឆ្នាំ លោក Two Pee រួចមក ពេលនេះតារាស្រី Prang Kannarun កំពុងតែធ្វើឱ្យមហាជនផ្ទុះការចាប់អារម្មណ៍លើរូបសម្រស់របស់នាង ដោយមួយថ្ងៃទៅមួយថ្ងៃកាន់តែលេងខ្លួនស្អាតឡើងៗ។
តួយ៉ាងថ្មីៗនេះ Prang បានចេញមកបង្ហោះរូបភាពប៉ុន្មានសន្លឹកដែលបញ្ចេញសាច់សខ្ចីបែបសិចស៊ីបន្តិចលើគណនីអ៊ីនស្តាក្រាម នាំឱ្យមហាជនមានការអួតសរសើរជាខ្លាំង។ ជាមួយនឹងការលេងខ្លួននេះ មិនត្រឹមតែមហាជនទេដែលសរសើរនោះ សូម្បីមិត្តៗសិល្បៈក៏បានចូលបញ្ចេញមតិស្ញើចសម្រស់នាងដូចគ្នា។
ទន្ទឹមនឹងការអួតសរសើរនោះ គេក៏ឃើញមានមហាជនមួយចំនួនបានចូលទៅបញ្ចេញមតិសម្ដែងពីការបារម្ភអំពីសុខភាពនាងផងដែរ ដោយហេតុថាមួយរយៈនេះគេសង្កេតឃើញតារាស្រី Prang ហាក់ជាមានរាងស្គមជាងមុនបន្តិច៕