គ្មានវាសនាលើកពានមែន តែ រ៉េត ស៊ូហ្សាណា ល្បីល្បាញខ្លាំង ជោគជ័យក្នុងជីវិតទាំងវ័យក្មេង
មហាជនអ្នកគាំទ្ររបស់ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស រ៉េត ស៊ូហ្សាណា បានជ្រាបហើយថា តារាចម្រៀងវ័យក្មេងរូបនេះ បានពន្លកចេញពីការប្រឡងចម្រៀងក្នុងកម្មវិធីប្រឡងលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី ២ អំឡុងឆ្នាំ ២០១៦។ យ៉ាងណាមិញ ពេលនោះ ដ្បិតតែនាងមិនមានឱកាសក្លាយជាម្ចាស់ជ័យលាភីក្នុងកម្មវិធីប្រឡងនេះមែន ប៉ុន្តែរូបនាងក៏ជាបេក្ខភាពដ៏លេចធ្លោទទួលបានការស្រឡាញ់គាំទ្រខ្លាំងពីមហាជនផងដែរ។
ពិតណាស់ អតីតបេក្ខភាព The Voice Cambodia រដូវកាលទី ២ រ៉េត ស៊ូហ្សាណា មកដល់ពេលនេះ ចាត់ទុកថាជាតារាចម្រៀងស្រីវ័យក្មេងមួយរូបកំពុងសាងភាពល្បីល្បាញខ្លាំងក្នុងវិស័យសិល្បៈ ដែលទទួលបានទីផ្សារខ្ពស់លើផ្នែកវិស័យចម្រៀងរបស់នាង ជាមួយនឹងទេពកោលស្យដ៏ពូកែ ដែលធ្វើឱ្យនាងឆក់បានការស្រឡាញ់គាំទ្រខ្លាំងពីមហាជនយុវវ័យគ្រប់ស្រទាប់។ មិនតែប៉ុណ្ណោះ រ៉េត ស៊ូហ្សាណា ក៏ឆក់បានឱកាសក្លាយជាអ្នកតំណាងផលិតផលប្រ៊េនធំៗជាច្រើននាពេលបច្ចុប្បន្ន សឹងតែអាចនាំមុខតារារៀមច្បងមួយចំនួនទៀតផង។
ស្របពេលដែលកំពុងជោគជ័យ និង មានកេរ្តិ៍ឈ្មោះកាន់តែល្បីនោះ ក្រឡេកទៅមើលជីវិតឯកជនរបស់ រ៉េត ស៊ូហ្សាណា វិញ ក៏កំពុងតែចាយជីវិតយ៉ាងហាយសូរផងដែរ ថែមទាំងមានលទ្ធភាពអាចទិញផ្ទះចេញពីកម្លាំងញើសឈាមខ្លួនឯង មានលុយចាយពេញៗដៃ ដើរកម្សាន្តនៅក្រៅប្រទេស រស់នៅក្នុងជីវិតយ៉ាងរីករាយ និង ក្ដីសុខទាំងវ័យក្មេង៕