ដឹងការពិតហើយ! នេះជាមូលហេតុដែល Krating ជ្រុលខ្លួនក្នុងរឿងក្តីឆបោកលុយ
នៅ១៥ ខែកញ្ញា ឆ្នាំ ២០២២ នេះ តារាប្រុស Krating Khunnarong បានចេញមុខបកស្រាយការពិតហើយនៅក្នុងកម្មវិធីមួយឈ្មោះ ហូនក្រៈសេ ដោយតារាប្រុសរូបនេះ បានបញ្ជាក់ការពិតថា លោកពិតជាបានពាក់ព័ន្ធនៅក្នុងក្តីមួយនេះពិតប្រាកមែន តែមិនបាននាំអ្នកណាមកខូចខាតជាមួយឡើយ ព្រោះលោកក៏ជាជនរងគ្រោះក្នុងរឿងក្តីនេះដូចគ្នា តែមិនប្តឹងផ្តល់ដោយសារតែគិតថាខ្លួនឯងចាញ់បោកលុយតិចតួច។
មួយវិញទៀត Krating ក៏បានបន្តថា ប្រសិនលោកដឹងថា លេងហើយត្រូវបានគេបោក លោកក៏មិនលេងដែរ ដោយគិតថាវាដូចធនាគារដែរ ដែលយើងដាក់ លុយហើយអាចបានការប្រាក់ ព្រោះដំបូងៗលោកពិតជាបានលុយមកពិតប្រាកដមែន តែចុងក្រោយមិនដែលបានឡើយ។
ដោយឡែក មហាជនពិតជាមានចម្ងល់ហើយថា ហេតុអ្វីបានជាតារាប្រុស Krating Khunnarong ជ្រុលខ្លួនលង់ជឿឆបោកក្នុងរឿងនេះ រហូតផ្ទុះថាវាជារឿងក្តីឆបោកលុយប្រជាជននោះ?
ក្នុងនោះ តារាប្រុសរូបនេះបានទម្លាយខ្ទេចតាមរយៈកម្មវិធី ហូនក្រៈសែ របស់ពិធីករ Kanchai ថា ដំបូងឡើយលោកស្គាល់ជាមួយបងប្រុសម្នាក់ ដែលត្រូវជាស្វាមីចយ ដែលជាបងស្រីសង្សាររបស់លោក។
ថ្ងៃមួយ លោកបានទៅលេងផ្ទះរបស់ចយ ហើយក៏បានជួបជាមួយបុគ្គលម្នាក់ទៀតឈ្មោះ Apirak Kokothi (ជាមេក្លោងធំក្នុងរឿងឆបោកតាមរយៈការបណ្ដាក់ហ៊ុន) កំពុងតែបង្រៀនអ្នកនៅក្នុងផ្ទះទាក់ទងនឹងវិធីលេងហ៊ុន គ្រានោះលោកឆ្ងល់ណាស់ លោកសួរថានឹងជាអ្វីដែរ? រហូត Apirak Kokothi ក៏បានប្រាប់លោកពីវិធីលេង ហើយក៏ណែនាំឱ្យលោកបណ្ដាក់ទុន ដែលលោកគិតថាជាការបណ្ដាក់ទុនធម្មតា ក៏សម្រេចចិត្តលេងរហូតជ្រុលក្លាយជារឿងបែបនេះ៕
ប្រភព៖ Amarintv