ប្រិយមិត្តអ្នកគាំទ្រវិស័យកីឡាបាល់ទាត់នៅកម្ពុជាច្បាស់ជាស្គាល់កីឡាករជម្រើសជាតិ ចាន់ វឌ្ឍនាកា ច្បាស់ដូចថ្ងៃមិនខាន ដែលកន្លងមកគេច្រើនតែឃើញកីឡាករពាក់អាវលេខ ១១ រូបនេះ បង្ហាញខ្លួននៅលើទីលានប្រកួតបាល់ទាត់ ដោយឡែកស្រាប់តែថ្មីៗនេះ វឌ្ឍនាកា បង្ហាញខ្លួនអង្គុយវេចអន្សមដ៏គួរឱ្យភ្ញាក់ផ្អើលទៅវិញ។
វីដេអូត្រឹមប៉ុន្មានវីនាទីដែលបង្ហាញពីសកម្មភាពកីឡាករបាល់ទាត់រូបសង្ហា ចាន់ វឌ្ឍនាកា អង្គុយវេច និង ចងនំអន្សម កំពុងត្រូវបានមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមនាំគ្នាចែករំលែកតៗគ្នា ដោយអ្នកខ្លះថែមទាំងបញ្ចេញយោបល់ក្នុងន័យលើកសរសើរពីចរិតរបស់ វឌ្ឍនាកា ទោះលោកជាបុរសមែន ប៉ុន្ដែចង់ចេះចង់រៀនចំណេះដឹងថ្មីៗដោយមិនប្រកាន់។
ទន្ទឹមនឹងនោះក៏មានមហាជនមួយចំនួនទៀតបានបង្ហាញអារម្មណ៍ថាប្លែកភ្នែកម្យ៉ាង ព្រោះធ្លាប់តែឃើញខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ក្លិបបឹងកេតរូបនេះ រត់ដណ្ដើមបាល់នៅក្នុងទីលានប្រកួតបែរមកអង្គុយវេចនំអន្សមទៅវិញ។ សូមទស្សនាវីដេអូខាងក្រោម ៖