សាងភ្នួសបានជាង ២ សប្តាហ៍ ទីបំផុត Matthew សម្រេចលាចាកសិក្ខាបទហើយ
កាលពីថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២២ កន្លងទៅនេះតារាប្រុស Matthew Deane បានចូលសាងភ្នួសនៅទីអារ៉ាមមួយ នៅឯខេត្តឈៀងម៉ៃដែលបង្កការភ្ញាក់ផ្អើលដល់មហាជនជាខ្លាំង ជាពិសេសខណៈពេលដែលភរិយាកំពុងតែពពោះជិតគ្រប់ខែ។
យ៉ាងណាមិញ ក្រោយពេលបួស និងចូលសិក្សាព្រះធម៌បានជាង ២ សប្តាហ៍ ពេលនេះ Matthew បានលាចាកសិក្ខាបទហើយ ដោយគ្រាន់តែសឹកភ្លាម Matthew ក៏ត្រលប់មករកកូនៗភ្លាមទាំងស្ងាត់ ដើម្បីពញាក់អារម្មណ៍ពួកគេ។
Matthew បានបង្ហោះសារថា៖ «ពុកសឹកមក Surprise កូនៗ»។ ឃើញបែបនេះមហាជនជាច្រើនក៏បានចូលរួមបញ្ចេញមតិ ដោយពោលថា៖ «ផ្អែមល្ហែមណាស់, លោកពុកគួរឱ្យស្រឡាញ់ណាស់» ជាដើម៕