(វីដេអូ) ដឹងតែកក្រើកហើយ! ធ្លាយសកម្មភាពថត MV បទដំបូងរបស់ លីម តិចម៉េង ប៉ះជាមួយតារា ៣ រូប
ពិតណាស់ ប៉ុន្មានថ្ងៃមុន ក្រោយពីក្លាយជាម្ចាស់ពាន Cambodian Idol រដូវកាលទី ៤ និង ឆក់បានប្រជាប្រិយភាពយ៉ាងខ្លាំងក្លាពីមហាជនស្ទើរទូទាំងប្រទេស អាយដលតូច លីម តិចម៉េង ក៏បានបង្ហើបពីការត្រៀមបង្ហាញនូវស្នាដៃដំបូងរបស់ខ្លួនសម្រាប់អ្នកគាំទ្រហើយ ដែលលោកកំពុងត្រៀមចេញបទចម្រៀងផ្ទាល់ខ្លួនឆាប់ៗនេះ។
ខណៈនោះ មហាជន ជាពិសេសអ្នកគាំទ្ររបស់តារាចម្រៀងពន្លកថ្មីរូបនេះ កំពុងតែបង្ហាញចិត្តរំភើបអន្ទះសារង់ចាំស្ដាប់ និង គាំទ្រខ្លាំងនូវស្នាដៃបទចម្រៀងថ្មីរបស់លោកគ្រប់គ្នាផងដែរ។
ដោយឡែក ថ្មីៗនេះ លើបណ្ដាញសង្គមកំពុងផ្ទុះការចាប់អារម្មណ៍ចែករំលែកខ្លាំង ខណៈបានឃើញវីដេអូនៃសកម្មភាពថត MV បទចម្រៀងដំបូងរបស់ អាយដលតូច លីម តិចម៉េង ដែលឃើញមានចូលរួមសម្ដែងដោយ កំពូលតារាកំប្លែង ២ ពីររូប គឺ នាយ កុយ និង នាយ ក្រឹម ព្រមទាំង ម្ចាស់ពាន The Voice Kid Cambodia រដូវកាលទី ១ គឺ ពេជ្រ ថៃ។
វីដេអូនៃសកម្មភាពថត MV បទចម្រៀងរបស់ តារាចម្រៀងពន្លកថ្មី លីម តិចម៉េង កំពុងធ្វើការចែករំលែកពាសពេញបណ្ដាញសង្គម និងកាន់តែបង្ហាញចិត្តអន្ទះសាចង់មើលស្នាដៃដំបូងរបស់លោកឆាប់ៗផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖