មិននឹកស្មាន Kevin Cheng ប្រចណ្ឌប្រពន្ធខ្លាំង ដល់ថ្នាក់សូម្បីតែការស្លៀកពាក់
ដូចដែលប្រិយមិត្តអ្នកគាំទ្រវិស័យភាពយន្តហុងកុង បានស្គាល់មកហើយអំពីតារាស្រី Grace Chan ដែលនាងធ្លាប់ធ្វើជាតារាបង្ហាញម៉ូដខោអាវក្នុងនារី។
យ៉ាងណាមិញ ត្រឡប់ចូលមកវិស័យតារាបង្ហាញម៉ូដវិញ Grace Chan បានទម្លាយរឿងមួយទាក់ទងនឹងស្វាមីរបស់នាង ខណៈចូលរួមបង្ហាញខ្លួនក្នុងកម្មវិធីឱ្យម៉ាកយីហោខោអាវក្នុងនារី ដែលនាងទទួលថតផ្សព្វផ្សាយក្នុងនាមជាអ្នកតំណាងម៉ាក កាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២២។
ក្នុងកម្មវិធីនោះ Grace Chan បានស្លៀកបង្ហាញឈុតខោអាវក្នុងពណ៌ក្រហម ប៉ុន្តែនាងបានស្នើសុំខាងម្ចាស់កម្មវិធីពាក់នូវអាវធំក្រៅផងដែរ ដោយនាងបានបកស្រាយនៅចំពោះមុខសារព័ត៌មានថា ៖ «មុននឹងចេញថត ប្តីខ្ញុំបានសុំឱ្យខ្ញុំបង្ហាញការស្លៀកពាក់សិន ហើយគាត់ថាមិនឱ្យខ្ញុំដោះអាវក្រៅចេញទេ»។
ពិតណាស់ ថ្វីដ្បិតថា Grace Chan ស្លៀកពាក់ឈុតសិចស៊ីដើម្បីបង្ហាញប្រាប់ស្វាមីរបស់នាងមុនក៏ដោយ ប៉ុន្តែភាគច្រើនលុះត្រាតែនាងការអនុញ្ញាតពីស្វាមីមុននឹងស្លៀកបែបនេះដែរ។
ជាមួយគ្នានោះ តារាស្រីរូបនេះក៏បានលើកឡើងបន្ថែមថា នាងបានរៀបការជាមួយនឹង Kevin Cheng បាន ៤ ឆ្នាំមកហើយ ស្វាមីគឺយកចិត្តទុកដាក់លើសម្លៀកបំពាក់របស់នាង មើលទៅស្អាតឬក៏អត់ ប៉ុន្តែទោះជាយ៉ាងណា ស្វាមីរបស់នាងជាធម្មតាមិនចង់ឱ្យស្លៀកពាក់ឈុតណាដែលបញ្ចេញសាច់ខ្លាំងពេកទេ៕