ប្រុសស្អាតភ្នែកតឹង Xu Kai តួល្បីចិន កំពុងចាយសម្រស់ទាក់ចិត្តអ្នកគាំទ្រឱ្យឈ្លក់វង្វេង
ប្រិយមិត្តដែលនិយមតាមដានរឿងភាគចិន មិនថារឿងសម័យ ឬ រឿងបុរាណឡើយ ច្បាស់ណាស់អ្នកគាំទ្រប្រាកដជាស្គាល់តារាសម្តែងប្រុសវ័យក្មេង ភ្នែកតឹង Xu Kai មិនខាន ដោយពេលនេះរូបគេកំពុងតែក្តោបបានប្រជាប្រិយភាពយ៉ាងខ្លាំងពីស្រទាប់មហាជន ទាំងក្នុងប្រទេស ឬ ក្រៅប្រទេស ។
តារាប្រុស Xu Kai បានធ្វើឱ្យអ្នកគាំទ្រចិន និង បទេសជាច្រើនបានស្គាល់ និង ចាប់អារម្មណ៍លោកខ្លាំង បន្ទាប់ពីតារាប្រុសវ័យក្មេងរូបនេះបានចូលរួមសម្តែងក្នុងរឿងភាគបុរាណមួយមានចំណងជើងថា «Story of Yanxi Palace» ឬ «ជម្លោះដំណាក់យ៉ានស៊ី» នៅឆ្នាំ ២០១៨ ដោយលោកបានសម្តែងជាតួអង្គមេទ័ពរូបសង្ហាមួយរូបឈ្មោះ ហ្វូកា ហ្វូហឹង ។
តាមរយៈរឿង «Story of Yanxi Palace» ឬ «ជម្លោះដំណាក់យ៉ានស៊ី» នេះ បានស្ទួយកេរ្តិ៍ឈ្មោះរបស់តារាប្រុស Xu Kai ឡើងដល់កម្រិតកំពូល និង បានក្លាយជាតារាល្បីប្រចាំប្រទេសចិន ហើយល្បីល្បាញដល់អាស៊ី ។ ងាកចេញពីទេពកោសល្យសម្តែងបន្តិច ដោយតារាប្រុសរូបនេះ ក៏ក្តោបបានប្រជាប្រិយភាពតាមរយៈរូបរាង មុខមាត់ដ៏ស្រស់សង្ហាពីកំណើតរបស់គេផងដែរ ដែលចំណុចបានរួមចំណែកធ្វើឱ្យរូបគេបានក្លាយជាតារាមានឈ្មោះខ្ពស់ត្រដែតទូទាំងប្រទេសចិន និង បណ្តាប្រទេសនៅអាស៊ីមួយចំនួនទៀតផងដែរ ។
គួរឱ្យដឹងដែរថា បន្ទាប់ពីសម្តែងក្នុងរឿងភាគបុរាណដ៏ល្បីនេះ តារាប្រុសវ័យក្មេងភ្នែកតឹងដែលមានទើបតែអាយុ ២៦ ឆ្នាំ និង មានកម្ពស់ ១៨៨ សង់ទីម៉ែត្រនេះ Xu Kai ក៏បានចូលរួមសម្តែងក្នុងរឿងល្បីជាច្រើនទៀត ដូចជា នៅក្នុងឆ្នាំ ២០១៩ បានសម្តែងរឿង «The Legends», «Arsenal Military Academy» នៅឆ្នាំ ២០២០ សម្តែងរឿង «dance of the sky empire» និង រឿង «court lady» និង ចុងក្រោយ ឆ្នាំ ២០២១ នេះ តារាប្រុស Xu Kai បានសម្តែងរឿង «Falling Into Your Smile» ៕