អស់ការអត់ធ្មត់! យប់មិញ ពេជ្រ សូលីកា ពន្លះអ្នករិះគន់យ៉ាងចាស់ដៃ អានហើយចុកឈ-ា.ម
ជឿជាក់ថាប្រិយមិត្តភាគច្រើនដែលចូលចិត្តតាមដានជីវិតឯកជនរបស់អ្នកសិល្បៈប្រាកដជាបានជ្រាបហើយពីខ្សែជីវិតរបស់តារាចម្រៀង ពេជ្រ សូលីកា ដែលមួយរយៈមុននាងទើបនឹងជួបរឿងបែកបាក់គ្រួសារ ហើយក្រោយមកមិនប៉ុន្មានចុងក្រោយនេះ ពេជ្រ សូលីកា ក៏ប្រទះរឿងអាស្រូវមានស្នេហាជាមួយតារាចម្រៀងពន្លកថ្មី ថុល សុភិទិ ធ្វើឱ្យអ្នកគាំទ្រមួយចំនួនមិនសូវពេញចិត្ត ប៉ុន្ដែពាក់ព័ន្ធនឹងរឿងនេះ ពួកគេក៏បានអះអាងហើយថាគ្រាន់តែរាប់អានគ្នាដូចបងប្អូនប៉ុណ្ណោះ។
ខណៈរឿងរ៉ាវចោទប្រកានមួយនេះហាក់ស្ងប់ស្ងាត់ទៅវិញបន្តិច នៅថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅ ពេជ្រ សូលីកា ក៏បង្ហោះសារក្នុងន័យឱ្យអ្នកគាំទ្ររបស់ខ្លួនផ្ដល់មតិយោបល់ដើម្បីជ្រើសរើសតួប្រុសថត MV ណាម្នាក់ឱ្យស័ក្ដិសមថា ៖ «ចង់ថត MV បទថ្មី ជួយ Comments តួប្រុសម្នាក់មួយមក»។ រឿងដែលនឹកស្មានមិនដល់ គ្រាន់តែ ពេជ្រ សូលីកា បង្ហោះសារបែបនោះ ក៏មានអ្នកលេងហ្វេសប៊ុកមួយចំនួនចូលមកបញ្ចេញយោបល់ភាគច្រើនបាននាំគ្នាបញ្ចើចបញ្ចើក្នុងអត្ថន័យឌឺដងផ្លែការឱ្យនាង។
ដោយអត់ទ្រាំទៀតលែងបាន ពេជ្រ សូលីកា បានឆ្លើយតបទៅអ្នកចាំទើសខ្លួនយ៉ាងចាក់ដោតថា ៖ «គួរនិយាយម៉េចឱ្យវាសម ចូលខមិនខ្លួនឯង ចូល share ខ្លួនឯង ហើយគិតតែខ្លួនឯង ពេលណាទើបចោលសណ្ដានទើសហ្នឹងទៅ? គ្នាផុសសួរត្រឹមត្រូវទៅជាចេញនាំភ្លើងរឿងផ្សេង ខ្ញុំចំណាយលុយផ្ទាល់ខ្លួនដើម្បីធ្វើ MV បទថ្មី ចង់បានតួថ្មី ហើយវាក៏ជាស្នាដៃលើកដំបូងដែលធ្វើខ្លួនឯង ក្រែងលបងប្អូនណាមានមិត្តភក្កិ ចង់ថត mention មកខ្ញុំមានក្រុមការងារទាក់ទងទៅ ហើយម៉េចទៅជាភ្លាវចឹងទៅ?»។
អ្នកមេម៉ាយរូបស្រស់ សូលីកា បន្ដទាំងហួសចិត្តថា ៖ «ប៉ិនខ្ញុំត្រូវការ attention មកធ្វើអី គួរសួរខ្លួនឯងវិញវាចេះតែម៉េចក្នុងខ្លួន? អ្នកណា Jo ឱ្យប្រាកដ ខួរក្បាលរៀនគិតរឿងវិជ្ជមានពីគេខ្លះផងទៅ កុំសប្បាយអរអារឿងខមិនតែស្ករតាមគ្នាច្រើនពេក បើស្អប់ណាស់ ទើសណាស់ អូសចោលទៅ បើខ្លួនឯងល្អជាងគេនោះ យូរៗចាំតែចាប់កំហុសយ៎ម៉ង អីក៏ទើស អីក៏ខុស អាងគ្នាមិនមាត់កាន់តែខំជាន់ ចឹងគេបាច់ធ្វើការ រកស៊ីអីទេហ៎ អង្គុយស្ងៀមហើយដើរតែទើសគេអ៊ីចឹងតែម្តងមែន ខ្ញុំមិនចេះមកអង្គុយតែអត់ប្រយោជន៍ខុសរបៀបអ៊ីចឹងទេ បើទំនេរអត់ស្អីធ្វើណាស់ យកពេលវេលាគិតពីខ្លួនឯងឱ្យបានច្រើនទៅ ថាថីបានចេះតែដើរទើសគេបែបនេះ»៕