ក្ដៅៗ! មហាជនបារម្ហខ្លាំង ពេលឃើញ ផេនខេក ប្រាប់ថាឈឺធ្ងន់ ក្រោយកែភេទបាន ៦ ឆ្នាំ
ប្រិយមិត្តភាគច្រើនបានជ្រាបហើយថា ផេនខេក គឺជាតារាភេទទី ៣ តែកាលពីប៉ុន្មានឆ្នាំមុននាងបានសម្រេចចិត្តវះកាត់ផ្លាស់ប្ដូរភេទមកធ្វើជានារីយ៉ាងពេញលេញរួចរាល់ហើយ។
ដោយឡែកនៅសុខៗ ផេនខេក បានបង្ហោះសារលើហ្វេសប៊ុកផ្ដាំក្ដែងៗទៅបងប្អូនភេទទី ៣ ដែលធ្លាប់វះកាត់ផ្លាស់ប្ដូរភេទចន្លោះពី ៥ ទៅ ៦ ឆ្នាំកុំភ្លេចទៅពិនិត្យសុខភាពផង ព្រោះនាងពេលនេះ ផេនខេក ទំនងជាកំពុងជួបបញ្ហាសុខភាពពាក់ព័ន្ធនឹងការវះកាត់ ទើបនាងចង់ផ្ដាំដល់បងប្អូនផ្សេងទៀតថាពេលឈឺតិចតួចកុំទុកយូរប្រញាប់ទៅជួបពេទ្យជាបន្ទាន់។
ផេនខេក បានរៀបរាប់ថាលើហ្វេសប៊ុកថា ៖ «សូមផ្ដាំទៅបងប្អូនភេទទីបីទាំងអស់គ្នាអ្នកដែលគាត់កែភេទចាប់ពី 5 ទៅ 6 ឆ្នាំ សូមកុំភ្លេចទៅឆែកសុខភាពផង។ កុំឱ្យដូចខ្ញុំ ពេលឈឺតិចតួចទុក គិតថាមិនអី តែដល់ពេលធ្ងន់ទើបដឹង។ (សូមពាក្យជូនពរ និង កម្លាំងចិត្តម្នាក់មួយមើលបងប្អូន)»៕