ផ្ទុះការវែកញែកកក្រើកហ្វេសប៊ុក លើឈុតមង្គលការដែល ដួង ម៉ានិច គ្រងថតជាមួយកំលោះសង្ហាម្នាក់
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម ហាក់នាំគ្នាចាប់អារម្មណ៍ជាខ្លាំងបន្ទាប់ពីឃើញតារាសម្ដែងរាងតូចច្រឡឹង ដួង ម៉ានិច និង កំលោះសង្ហា Lyderzz ស្លៀកពាក់ឈុតកូនក្រលោះកូនក្រមុំ បំពាក់ចិញ្ចៀនឱ្យគ្នាដូចកំពុងភ្ជាប់ពាក្យពិតៗ តែនេះគ្រាន់តែជាសកម្មភាពថតសម្រាប់សម្អាងការមួយប៉ុណ្ណោះ។
សកម្មភាពផ្អែមល្ហែមនៅក្នុងរូបថតតុបតែងជាកូនកំលោះកូនក្រមុំរបស់តារាសម្ដែង ដួង ម៉ានិច និង បុរសសង្ហាខាងលើ បានធ្វើឱ្យមហាជនអ្នកគាំទ្រចាប់ក្រសែភ្នែកលើពួកគេជាខ្លាំង ព្រោះថាមើលទៅអ្នកទាំងពីរដូចគូស្នេហ៍ដ៏ផ្អែមល្ហែមមួយគូដូច្នោះដែរ។
យ៉ាងណាមិញ ទន្ទឹមនឹងនោះក៏ផ្ទុះការវែកញែកជាច្រើនពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកទៅលើឈុតកូនក្រមុំ កូនកំលោះ ដែល ដួង ម៉ានិច និង កំលោះ Lyderzz បានគ្រងនោះដែរ ជាពិសេសគឺការតុបតែងថតតែម្តង ដោយមានអ្នកបណ្តាញសង្គមហ្វេសប៊ុកខ្លះបានយកទៅចែករំលែក និង បញ្ចេញមតិក្នុងន័យរិះគន់ស្ថាបនាទៅលើបែបផែននៃឈុតដែលបានបំពាក់លើតារាទាំងពីរនោះទៀត៕
រូបភាព៖ IG ដួង ម៉ានិច