ខឹងគេថាពេលមានប្ដីអត់ស្អាតដូចមុន វីរៈ និច្ច ប្រឹងថែរាងឡើងស្វែល រួចសួរទៅអ្នកថាវិញម៉ាឆ្ងាញ់
តារាចម្រៀងស្រីរូបស្រស់ វីរៈ និច្ច ពេលនេះបានក្លាយជាថៅកែស្រីវ័យក្មេង ក្រោយនាង និង ស្វាមីចាប់ដៃគ្នាបើកភោជនីយដ្ឋានជាបន្តបន្ទាប់ ដែលបច្ចុប្បន្នកំពុងដំណើរការយ៉ាងរលូន និង ទទួលបានការគាំទ្រជាច្រើន។
ងាកមកជីវិតឯកជនវិញ ចាប់តាំងពីរៀបការមក វីរៈ និច្ច រស់នៅក្នុងជីវភាពស៊ីវិស័យដើរលេងចាយជីវិតយ៉ាងហាយសូរ ជាពិសេសជារឿយៗតារាស្រីរូបនេះ តែងបង្ហាញភាពផ្អែមល្ហែម និង ត្រូវបានស្វាមីស្រឡាញ់ថ្នាក់ថ្នម យកចិត្តទុក្ខដាក់តាមផ្ទាប់ចិត្តសឹងគ្រប់យ៉ាង។
ទន្ទឹមនឹងទទួលបានសុភមង្គលពីស្វាមីហើយនោះ មួយរយៈមុន វីរៈ និច្ច បែរជាទម្លាយរឿងតូចចិត្តក្រោយមានអ្នកសួរនាំ និង បង្អាប់ពីរូបរាងរបស់នាង ក្រោយតារាស្រីរូបនេះឡើងគីឡូជាងមុន ចំណែកសម្បុរក៏ខ្មៅស្រអាប់មិនសូវស្រស់ស្អាតរាងតូចច្រឡឹងដូចកាលពីនៅមិនទាន់រៀបការឡើយ។
ក្រោយអាក់អន់ស្រពន់ចិត្តនឹងពាក្យសម្ដីអ្នករិះគន់លើរូបរាងរបស់នាង ថ្មីៗនេះ វីរៈ និច្ច ស្រាប់តែបង្ហាញរូបរាងថ្មីធ្វើឱ្យមហាជនភ្លឺភ្នែក ដោយនាងស្រក់គីឡូសល់រាងឡើងស្វែលចង្កេះតូចច្រឡឹង ចំណែកសម្បុរស្បែកក៏ភ្លឺម៉ដ្ឋរលោងគួរឱ្យស្រឡាញ់មិនចាញ់កាលពីក្រមុំនោះទេ។ ក្នុងនោះ វីរៈ និច្ច ក៏បានសួរទៅអ្នកគាំទ្រថា ៖ «កុំឱ្យគេថាមានប្ដីហើយអាក្រក់អត់ស្អាត ថែរាងបានប៉ុណ្ណឹងម៉េចដែរ?»៕