លី អ៊ីវ៉ាធីណា បង្ហោះរូបថើបបុរសម្នាក់ហៅថា My Love មិនខ្លាចចិត្តគូស្នេហ៍ Tomboy
កាលពីពេលកន្លងមក តារាចម្រៀងស្រីល្បីឈ្មោះ កញ្ញា លី អ៊ីវ៉ាធីណា បានធ្វើឱ្យមហាជនអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីបានឃើញកញ្ញាបង្ហោះរូបភាពប៉ុន្មានសន្លឹកកៀកកើយនឹង Tomboy ម្នាក់ ដែលបង្ហាញឱ្យដឹងថា ជាគូស្នេហ៍របស់នាង។
ខណៈនេះដែរ ក្រោយកញ្ញា លីអ៊ីវ៉ាធីណា បានបង្ហាញបែបនេះភ្លាម ពិតជាបង្កើតការចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលខ្លាំង ដល់មហាជន ដែលឃើញថា កំពុងតែផ្ទុះធ្វើការចែករំលែកអបអរសាទរ និងមានពាក្យពេចន៍ជូនពរដល់តារាស្រីរូបនេះ និង គូស្នេហ៍គ្រប់គ្នាផងដែរ។
ជាការពិត តារាចម្រៀងប្រចាំផលិតកម្មថោនរូបនេះ តែងតែបង្ហាញរូបភាពស្និទ្ធស្នាលផ្អែមល្ហែមនឹងគូស្នេហ៍ជារឿយៗ ប៉ុន្ដែស្រាប់តែកាលពីថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២២ កន្លងទៅនេះ តារាចម្រៀងកូនកាត់ចិន លី អ៊ីវ៉ាធីណា បានធ្វើឱ្យអ្នកគាំទ្រមានភ្ញាក់ផ្អើល ក៏ព្រោះនាង បានបង្ហោះរូបបុរសប្លែកមុខម្នាក់ថើបថ្ពាល់ ហើយនាងហៅបុរសម្នាក់នោះថា My Love ដែលមានន័យថា «ម្ចាស់ស្នេហ៍»។ លើសពីនេះទៀត គ្រប់គ្នាមានចម្ងល់ថា តើគូស្នេហ៍ជាស្រីរបស់ លី អ៊ីវ៉ាធីណា នៅទីណាបានបណ្ដោយ ឱ្យបុរសប្លែកមុខថើបមុខគូស្នេហ៍បែបនេះ ហើយតើបុរសប្លែកមុខនោះ ជាអ្នកណា?
យ៉ាងណាមិញ បើទោះជាមិនទាន់ដឹងច្បាស់បុរសរូបនោះ ត្រូវជាអ្វីនឹងកញ្ញា លី អ៊ីវ៉ាធីណា ក៏ពិតមែន តែមហាជនក៏ហាក់ជឿជាក់ថា អ្នកទាំងពីរអាចជាមិត្ត ឬក៏រាប់អានគ្នាប៉ុណ្ណោះ ព្រោះមើលសម្ព័ន្ធភាពរវាងនាង និង គូស្នេហ៍ជា Tomboy ក៏ហាក់មើលទៅនៅល្អូកល្អើនដូចដើម។ ម្យ៉ាងវិញទៀត រូបភាពដែលនាងបង្ហោះថើបស្និទ្ធនឹងបុរសប្លែកមុខរូបនោះ គេឃើញថាគូស្នេហ៍របស់ លី អ៊ីវ៉ាធីណា បានចូលទៅចុចបេះដូងលើការបង្ហោះហ្នឹងទៀតផង។ ដូច្នេះ មហាជនគិតថា អ្នកទាំង ៣ ស្គាល់គ្នាជិតស្និទ្ធខ្លាំងហើយមើលទៅ៕