Zhao Lusi ចាយសម្រស់ ដើរលើកម្រាលព្រំក្រហមម្ដងនេះ ធ្វើឱ្យមហាជនស្រឡាំងកាំង
កាលពីថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២២ សិល្បករសិល្បការនីល្បីៗបានប្រមូលផ្តុំចូលរួមក្នុងព្រឹត្តិការណ៍បង្ហាញម៉ូដ ដែលធ្វើឱ្យកក្រើកក្នុង showbiz របស់ចិន។
ក្នុងនោះ តារាសម្ដែងស្រីវ័យក្មេង Zhao Lusi ជាតារាដែលទទួលបានការចាប់អារម្មណ៍ជាពិសេសពីបណ្តាញសារព័ត៌មានតាមប្រមាញ់ផ្តិតយករូបភាពសន្លឹកស្រស់ស្អាតជាច្រើន នៅពេលដែលនាងលេចមុខលើកម្រាលព្រំក្រហមជាមួយនឹងសម្លៀកបំពាក់ដ៏ប្រណិតទាក់ទាញ ក្លាយជាតារាលេចធ្លោជាងគេ។
ឈុតនេះដែរ ជួយបន្ថែមសម្រស់ឱ្យតារាស្រីកាន់តែមានភាពទាក់ទាញ កម្រនឹងបានឃើញ Zhao Lusi លេងខ្លួនក្នុងឈុតរ៉ូបស៊ិចស៊ីចូលរួមក្នុងកម្មវិធីជួរមុខបែបនេះ។ ដោយកន្លងមក នាងបន្តលេងស្ទីលតែងខ្លួនបែបយុវវ័យផ្អែមល្ហែមគួរឱ្យស្រឡាញ់។
បច្ចុប្បន្ន តារាស្រីកើតឆ្នាំ ១៩៩៥ កំពុងទទួលបានប្រជាប្រិយភាពខ្លាំង ល្បីមិនដល់ ២ឆ្នាំផង Zhao Lusi បានចូលជាតារាសម្ដែងស្រីដែលទទួលបានប្រាក់ចំណូលខ្ពស់បំផុត ៣.៦ លានដុល្លារអាមេរិក ស្មើនឹងតារាសម្ដែងស្រី Dilraba Dilmurat៕