ដំណឹងបន្ទាន់! តារាស្រី Pinky Savika ត្រូវតុលាការបញ្ជូនទៅពន្ធនាគារហើយ ពីបទឆបោកលុយតាមប្រព័ន្ធអេឡិចត្រូនិច
តារាស្រីនាង Pinky Savika អ្នកណាៗក៏ស្គាល់ដែរថា ជាតារាសម្តែងស្រីជួរមុខក្នុងពិភពសិល្បៈថៃ។ ថ្វីត្បិតតែពេលនេះនាងមិនសូវលេចមុខនៅក្នុងសិល្បៈជាញឹកញាប់ក្តី តែតារាស្រីរូបនេះនៅតែទទួលបានប្រជាប្រិយភាពពីសំណាក់មហាជនទាំងក្នុង និង ក្រៅប្រទេសដដែល តែអ្វីដែលនឹកស្មានមិនដល់ នាល្ងាចថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២២ នេះ ស្រាប់តែផ្ទុះដំណឹងថា តារាស្រី Pinky Savika ត្រូវបានត្រូវបានតុលាការបញ្ជូនទៅពន្ធនាគារហើយ ពីបទឆបោកលុយប្រជាជនតាមប្រព័ន្ធអេឡិចត្រូនិច។
ជុំវិញករណីឆបោកនេះ ត្រូវបានគេរាយការណ៍មកថា មានអ្នកជាប់ពាក់ព័ន្ធចំនួន ១៩ នាក់ និង មានប្រជាជនរងគ្រោះ ដោយសារតែករណីឆបោកមួយនេះ ចំនួន ៩៨២៤ នាក់ឯណោះ ។
ចំណែកទឹកប្រាក់សរុប ដែលប្រជាជនទាំងអស់ត្រូវបុគ្គលទាំង ១៩ រូបនេះឆបោក ត្រូវគេបញ្ជូនព័ត៌មានជាបឋមមកថា មានចំនួនរហូតដល់ទៅជាង ២ ពាន់លានបាត។
គួរបញ្ជាក់ផងដែរថា បុគ្គលឆបោកទាំងប៉ុន្មានដែលជាប់ពាក់ព័ន្ធនឹងបទល្មើសឆបោកនេះ ខាងតុលាការមិនអនុញ្ញាតិឱ្យមានការធានាខ្លួននៅក្រៅឃុំឡើយ ពោលគឺត្រូវបញ្ជូនទៅពន្ធនាគារភ្លាមៗ រង់ចាំការស៊ើបអង្កេតបន្ថែមផងដែរ៕