Bua Nalinthip រំភើបចិត្តខ្លាំង ព្រោះថ្ងៃកំណើត ត្រូវមិត្តភក្តិមកជុំគ្នាធ្វើរឿងនេះឡើង
Bua Nalinthip គឺជាអតីតតារាសម្ដែងក្នុងស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃ តែបច្ចុប្បន្នបានត្រឡប់មកក្លាយជាតារាសម្ដែងឯករាជ្យ។ ទោះបីជាបញ្ចប់កុងត្រាជាមួយស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ក្ដី តែមហាជននៅតែស្រឡាញ់គាំទ្រចំពោះនាងដូចដើម។
កាលពេលពីថ្មីៗនេះគឺជាថ្ងៃខួបកំណើតគម្រប់អាយុ ៣៣ ឆ្នាំរបស់នាង ក្នុងនោះគេឃើញមានបណ្ដាអ្នកគាំទ្រ និង មិត្តសិល្បករជាច្រើននាំគ្នាផ្ញើសារជូនពរទៅកាន់នាង។ ទន្ទឹមនឹងនោះ ងាកទៅមើលមិត្តសម្លាញ់តារាស្រី Bua វិញ បាននាំគ្នាទៅ Surprise និង រៀបចំកម្មវិធីជប់លៀងមួយយ៉ាងកក់ក្ដៅដើម្បីអបអរមិត្តភក្តិ។
ជាមួយនឹងការជួបជុំ នេះពិតធ្វើឱ្យតារាស្រី Bua រំភើបចិត្តជាខ្លាំង ព្រោះទម្រាំបានជួបគ្នាមិនមែនជាការងាយឡើយ ដោយហេតុថាម្នាក់ៗសុទ្ធតែរវល់ការងាររៀងៗខ្លួន។ ទន្ទឹមនឹងនោះ តារាស្រីរូបនេះក៏បានបង្ហោះសារមួយទាំងក្ដីរំភើបចិត្តថា ៖ «មិត្តសម្លាញ់! ខ្ញុំពិតជាសំណាងណាស់ដែលមានមិត្តភក្តិដូចពួកឯង។ អរគុណណា»។ ក្រោយពីបង្ហោះរូបភាពនោះមក គេក៏ឃើញមហាជនចូលទៅបញ្ចេញមតិជូនពរគ្រប់ៗគ្នា៕