ទោះមានងារឧកញ៉ា តែកំពូលតារាចម្រៀង ២ រូប មិនប្រកាន់ខ្លួន ឈរ Live មុខកាមេរ៉ារកស៊ីយ៉ាងសាមញ្ញ
ឧកញ៉ា ព្រាប សុវត្ថិ និង ឧកញ៉ា ខេមរៈ សិរីមន្ត គឺជាកកំពូលតារាចម្រៀងលំដាប់ប្រទេស ត្រូវបានមហាជនចាប់ក្រសែភ្នែកមិនដាច់ទៅលើជីវិតឯកជនរបស់ឧកញ៉ាទាំង ២ តាំងតែពីចាប់ផ្តើមបោះជំហានជាតារាចម្រៀងរហូតដល់មានក្រុមគ្រួសារ មានកូន សាងជីវិតយ៉ាងមានសុភមង្គល ហើយបង្កើតមុខជំនួញ និង មានមានឈ្មោះនៅក្នុងសង្គមមកដល់ពេលបច្ចុប្បន្ននេះ។
អ្វីដែលកាន់តែធ្វើឱ្យមហាជនស្ញើចសរសើរពីកំពូលតារាចម្រៀង ព្រាប សុវត្ថិ និង កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ទៀតនោះ ក្រោយលោកទាំង ២ បានឡើងងារជាឧកញ៉ា តែលោកនៅតែបន្តលើអាជីពលើវិថីសិល្បៈ ព្រមទាំងគ្រប់គ្រងជំនួយរកស៊ីជាច្រើនផ្ទាល់ដៃ បើទោះជាលោកអាចជួលបុគ្គលិកធ្វើការឱ្យលោកក៏បាននោះ។ ជាពិសេសនោះ គឺមហាជនរមែងឃើញឧកញ៉ា ព្រាប សុវត្ថិ និង ឧកញ៉ា ខេមរៈ សិរីមន្ត តែងបង្ហាញវត្តមានមុខកាមេរ៉ាផ្សព្វផ្សាយអាជីវកម្មដោយផ្ទាល់ ឆ្លងឆ្លើយនឹងអតិថិជនយ៉ាងសាមញ្ញ។
១. លោកឧកញ៉ា ព្រាប សុវត្ថិ
លោកឧកញ៉ា ព្រាប សុវត្ថិ ត្រូវបានមហាជនចាប់អារម្មណ៍ និង សរសើរមិនដាច់ពីមាត់ បើទោះជាមមាញឹក និង មានលុយអាចជួលបុគ្គលិក លក់ផលិតផល និង ដីឡូត៍ឱ្យបាន តែឧកញ៉ា ព្រាប សុវត្ថិ នៅតែចំណាយពេលវេលាមុខកាមេរ៉ា Live fb ផ្សព្វផ្សាយអាជីវកម្ម ដើម្បីសំណេះសំណាលជួបនឹងអតិថិជនដោយផ្ទាល់។
២. លោកឧកញ៉ា ខេមរៈ សិរីមន្ត
មិនខុសគ្នានឹង លោកឧកញ៉ា ព្រាប សុវត្ថិ នោះឡើយ គឺលោកឧកញ៉ា ខេមរៈ សិរីមន្ត តែងបង្ហាញវត្តមានមុខកាមេរ៉ា Live fb ផ្សព្វផ្សាយអាជីវកម្មលក់ដីឡូត៍ដោយផ្ទាល់ បើទោះជាឧកញ៉ាមានបុគ្គលិកផ្នែកលក់ប្រចាំក្រុមហ៊ុនអាច Live fb ជំនួសបានក្តី៕