កូនស្រី សុខ សុម៉ាវត្តី ធំទន្ទឹមម្តាយ មើលសឹងច្រឡំដូចបងប្អូន
ជាការពិតណាស់ មហាជននិយមតាមដានជីវិតឯកជនរបស់អ្នកម៉េម៉ាយវ័យក្មេង សុខ សុម៉ាវត្តី ច្បាស់ជាបានជ្រាបហើយថា ក្រោយបញ្ចប់ចំណងអាពាហ៍ពិពាហ៍អតីតស្វាមី អ្នកនាងក៏ទទួលបានចំណងដៃកូនស្រីម្នាក់រួចហើយដែរ ដោយក្រោយលែងលះអ្នកនាង គឺជាអ្នកមើលថែកូនស្រីដោយផ្ទាល់។
បើគិតមកដល់ឆ្នាំ ២០២២ នេះ កូនស្រីរបស់អ្នកនាង សុខ សុម៉ាវត្តី ឈ្មោះ Jasmine មានអាយុប្រមាណ ៩ ឆ្នាំ ហើយ តែកូនស្រីតែម្នាក់របស់អ្នកនាងពិតជាលូតលាស់ចម្រើនវ័យធំទន្ទឹមម្តាយទៅហើយ នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។
ក្នុងនោះ ក្រោយពីកូនស្រីអ្នកនាង សុខ សុម៉ាវត្តី កាន់ធំពេញវ័យទន្ទឹមម្តាយនោះ មហាជនអ្នកគាំទ្រកាន់តែលាន់មាត់ថា Jasmine គឺមានមុខមាត់ដូចម្តាយខ្លះណាស់ រហូតចាប់ច្រឡំជាមនុស្សតែមួយ។
ជាងនេះទៅទៀត បើនិយាយពីអ្នកនាង សុខ សុម៉ាវត្តី បើទោះជាកូនធំប៉ុននាងក្តី តែសម្រស់អ្នកម៉ាក់វ័យ ៣០ ឆ្នាំ ប្លាយនេះ គឺនៅតែស្រស់ស្អាត ក្មេងវ័យ បើប្រៀបនឹងកូន គឺដូចជាបងប្អូនអ៊ីចឹង៕