ឆ្នាំនេះមិនដូចឆ្នាំមុន! Gubgib ថតរូបជុំគ្រួសារយ៉ាងសុភមង្គល នៅថ្ងៃបុណ្យម្តាយ
អាចមើលទៅខុសពីថ្ងៃផ្សេងៗបន្តិច នៅលើបណ្តាញសង្គម ឬក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់ថៃ ដែលពោរពេញទៅដោយសេចក្តីស្រឡាញ់ ភាពកក់ក្តៅ ជាមួយនឹងសារជូនពរដល់អ្នកមានគុណ ព្រោះនេះជាថ្ងៃបុណ្យម្ដាយ។
ឃើញថាមានមហាជនជាច្រើន ក៏ដូចជាតារាល្បីៗក្នុងវិស័យកម្សាន្តថៃ បានបង្ហោះរូបថតជុំគ្រួសារ និងអ្នកដែលក្លាយជាម្ដាយរបស់គេហើយទទួលបានការគោរពពីកូនៗឃើញថាមានការសប្បាយចិត្តជាខ្លាំង។
ជាក់ស្ដែង ដូចជាក្រុមគ្រួសាររបស់តារាសម្ដែងស្រី Gubgib Sumonthip ដែលនាងបានក្លាយជាម្ដាយរបស់កូនស្រីទាំង ២នាក់របស់នាងហើយ ឆ្លៀតក្នុងឱកាសថ្ងៃបុណ្យម្ដាយ តារាស្រីរូបនេះក៏បានបង្ហាញពីសេចក្តីស្រឡាញ់ ការយកចិត្តទុកដាក់មើលថែសម្រាប់ខ្លួនជាម្ដាយរបស់កូន រួមជាមួយនឹងស្វាមីរបស់នាង បានជួបជុំគ្នាក្នុងឆ្នាំនេះផងដែរ។
ក្នុងនោះដែរ តារាស្រីរូបនេះបានសរសេររៀបរាប់ជាខ្លឹមសារថា៖ «Happy Mommy រីករាយដែលបានមានឱកាសធ្វើជាម្តាយរបស់គេ ហើយរីករាយក្នុងការធ្វើជាភរិយារបស់គេ»។
យ៉ាងណាមិញ រឿងមួយទៀតដែលឆក់យកបេះដូងអ្នកគាំទ្រនោះ គឺសម្រស់របស់អ្នកម្ដាយកូន ២ រូបនេះ មើលទៅ Gubgib សម្រស់របស់នាងពិតជាស្រស់ស្អាតដូចជាតារា K-drama៕