អ្នកគាំទ្ររឹតតែចាប់អារម្មណ៍ ក្រោយឃើញរូបក្រោយឆាក Son Ye Jin ពោះកាន់តែធំ
កាលពីពេលថ្មីៗនេះ តារាសម្ដែងស្រី Son Ye Jin បានធ្វើជាតារាថតផ្សព្វផ្សាយឱ្យភេសជ្ជៈដ៏ពេញនិយមមួយក្នុងប្រទេសកូរ៉េ ដោយឃ្លីបវីដេអូក្នុងការផ្សាយពាណិជ្ជកម្មរបស់នាង កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ទស្សនិកជន។
ក្នុងនោះ ការផ្សាយពាណិជ្ជកម្មរបស់ភរិយាតារាសម្ដែងប្រុស Hyun Bin បានទាក់ចិត្តអ្នកគាំទ្រយ៉ាងច្រើននាំគ្នាចែករំលែកពេញលើបណ្តាញសង្គម។ ដោយឃើញមានមហាជនជាច្រើនបានកោតសរសើរចំពោះ Son Ye Jin ទាំងសម្រស់ និងភាពគួរឱ្យស្រឡាញ់របស់នាង ខណៈកំពុងត្រៀមខ្លួនក្លាយជាម្ដាយរបស់គេនាថ្ងៃអនាគត។
យ៉ាងណាមិញ តាមរយៈរូបថតក្រោយឆាកដែលតារាស្រីរូបនេះ បានថតផ្សព្វផ្សាយនោះ ក៏មានអ្នកគាំទ្របានបញ្ចេញមតិចាប់អារម្មណ៍ថា ពោះរបស់នាង ចាប់ផ្តើមធំឡើងតាមខែ ហើយមុខរបស់ Son Ye Jin ពេលនេះហាក់ដូចជាមានសភាពហើម ក្រោយពីនាងបានពពោះកូនក្នុងផ្ទៃ។ ប៉ុន្តែទោះជាយ៉ាងណា សម្រស់របស់តារាស្រីរូបនេះ ក៏នៅតែស្រស់មិនចាញ់កាលពីនាងនៅលីវនោះទេ ផ្ទុយវិញកាន់តែមានភាពទាក់ទាញមួយកម្រិតទៀត៕