លេងឈុតធំ! Chompoo ពាក់អាវម៉ូដឡើងញាក់ មើលមួយភ្លែតផ្អើលអ្នកគាំទ្រពេញ IG
បើនិយាយដល់តារាស្រីថៃនិយមលេងម៉ូដ ច្បាស់ណាស់ប្រាកដជាមិនអាចរំលងបាននោះឡើយ ចំពោះតារាសម្ដែងស្រី Chompoo Aray ព្រោះនាងជាតារាស្រីមួយរូបដែលគ្រប់គ្នាតែងនឹកដល់ជាមួយនឹងការលេងម៉ូដស្ទាយ៌សម្លៀកបំពាក់ថ្មី ស្អាត ប្លែក បត់បែនបានគ្រប់កាលៈទេសៈ រហូតដល់អ្នកគាំទ្រទូទាំងប្រទេស ដាក់រហស្សនាមថា រាជិនី Trendsetter ប្រចាំប្រទេសថៃ។
ជាក់ស្តែង នៅថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២២ កំពូលតារាសម្ដែងស្រីរូបនេះ បានបង្ហោះរូបថតក្នុង IG Story របស់នាង ដែលរូបថតនោះធ្វើឱ្យអ្នកគាំទ្រទាំងអស់របស់នាងស្ទើរតែថប់ដង្ហើមទៅហើយ។
ដោយសារតែមនុស្សជាច្រើនគិតថា រូបថតនោះគឺជារូបថតបែកធ្លាយល្វែងខាងលើរបស់ Chompoo ថតក្នុងបន្ទប់ជណ្តើរយន្ត។ ប៉ុន្តែតាមការពិត នាងបានពាក់អាវស្បែកដៃវែង មានម៉ូដផ្នែកខាងមុខមើលមួយភ្លែតដូចជាទទេស្អាតមិនមានពាក់អាវ ទាល់តែសោះ។
ជាហេតុធ្វើឱ្យអ្នកគាំទ្រគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះថាម៉ូដអាវរបស់ Chompoo មួយនេះ មើលទៅដូចមនុស្សមិនមានអាវ ឈរថតរូបបង្អួតមុខកញ្ចក់ជណ្តើរយន្ត រហូតគេគិតថាជារូបថតបែកធ្លាយទៀតទេ៕