ព្យាបាលអស់រយៈពេល ១ សប្តាហ៍ ទីបំផុត Apo បានជាសះស្បើយហើយពីជំងឺមួយនេះ
អស់រយៈពេលមួយសប្តាហ៍ហើយដែលតារាសម្ដែងរឿងភាគ BL ដ៏ល្បីកក្រើកប្រចាំឆ្នាំ ២០២២ ក្នុងរឿង «Kinnporchse The Series » លោក Apo Nattawin Wattanagitiphat បានសម្រាកព្យាយបាលជំងឺកូវីដ-១៩ ដោយតេស្តឃើញឆ្លងកាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅ។
ព្រោះតែមានការយកចិត្តថែទាំសុខភាពបានយ៉ាងល្អ កាលពីថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២២ កន្លងទៅនេះ តារាប្រុសមុខមានមន្តស្នេហ៍ Apo បានជាសះស្បើយហើយ។ ក្នុងនោះ បន្ទាប់ពីជាសះស្បើយពីជំងឺកូវីដ-១៩ ភ្លាម គេក៏ឃើញអ្នកកំលោះរូបនេះបានចេញមកបង្ហោះរូបភាពតេស្តដោយឧបករណ៍តេស្តរហ័ស (ATK) របស់ខ្លួនដោយបញ្ជាក់ថា ពេលនេះលោកពិតជាបានជាពីជំងឺកូវីដ-១៩ យ៉ាងពិតប្រាកដមែន។
ទន្ទឹមនឹងការបង្ហោះបញ្ជាក់ច្បាស់ៗបែបនេះ ងាកទៅមើលមហាជន និង មិត្តអ្នកសិល្បករ ពិតមានការសប្បាយរីករាយជាខ្លាំង។ ដូចគ្នានោះ គេក៏ឃើញមានប្រិយមិត្តអ្នកគាំទ្រតារាប្រុស Apo ចូលទៅចុច Like បេះដូងក្នុងគណនីអ៊ីស្ត្រាក្រាមព្រមទាំងបញ្ចេញមតិ Apo Come Back ស្ទើរគ្រប់គ្នា៕