ញាក់សាច់! តម្លៃខ្លួន Bella ឆ្នាំនេះឡើងក្រឺតៗ ថតតែពាណិជ្ជកម្មមួយ ដេកចាយបានរាប់ឆ្នាំ
ថ្មីៗនេះ ខ្សែភាពយន្តខ្នាតធំរឿង «បុព្វេសន្និវាស ២» ហាក់កំពុងផ្ទុះការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកគាំទ្រក្នុងប្រទេសថៃ ដោយត្រឹមរយៈពេល ៦ ថ្ងៃនៃការចាក់បញ្ចាំង គឺអាចរកចំណូលបានជាង ២០៤ លានបាតទៅហើយ។
ទន្ទឹមនឹងការផ្ទុះការគាំទ្រខ្លាំងនៃសាច់រឿង តួសម្តែងប្រុសស្រីនៅក្នុងរឿងនេះ ក៏ហាក់កើនប្រជាប្រិយឡើងមួយកម្រិតទៀតគួរឱ្យកត់សម្គាល់ផងដែរ មិនថាជាតួឯក ឬ តួរាយរងនោះឡើយ។
បន្ថែមពីនេះ គេបានរកឃើញថា Bella Ranee ដែលជាតួឯកស្រីក្នុងរឿងនេះ ក៏ហាក់កំពុងឡើងកូដស្រឺតៗមិនធម្មតានោះទេ។
រីឯតម្លៃខ្លួនរបស់នាងវិញ នាពេលបច្ចុប្បន្ននេះ គឺ សម្រាប់ការថតរឿងភាគ មួយភាគគឺនាងអាចរកបាន ៨០ ០០០ បាត ក្នុងមួយភាគ (ប្រមាណ ២ ២០០ ដុល្លារ)។
ចំណែកឯ ការថតផ្សាយពាណិជ្ជកម្មគឺតម្លៃចាប់ពី ៩ លានបាតឡើងទៅ (ប្រមាណ ២៤៨ ០០០ ដុល្លារ) និង ការចូលរួមកម្មវិធីផ្សេងៗ ២០០ ០០០ បាត (ប្រមាណ ៥ ៥០០ ដុល្លារ)៕