មហាជនសង្ស័យ បុរសសង្ហាជាសេដ្ឋីរូបនេះ ជាសង្សាររបស់ Benz
ប្រិយមិត្តប្រាកដជាបានស្គាល់មកហើយពីតារាស្រីរូបស្រស់ Benz Punyaporn ព្រោះនាងជាតារាស្រីម្នាក់ដែលមានប្រជាប្រិយភាពនៅក្នុងពិភពសិល្បៈថៃ។ មិនត្រឹមតែមានកេរ្តិ៍ឈ្មោះល្បីនោះទេ តែបើនិយាយពីសម្រស់របស់នាងក្នុងវ័យ ៣៧ ឆ្នាំនេះវិញ ក៏មិនធម្មតាដូចគ្នាដែរ ពោលគឺនៅតែខ្ញង់ ស៊ិចស៊ីមិនចាញ់តារាជំនាន់ក្រោយទេ។
ដោយឡែក បើងាកទៅមើលពីជីវិតឯកជនរបស់តារាស្រីរូបនេះវិញ ជឿជាក់ថាមហាជនប្រាកដជា ចង់ដឹងជាក់ជាពុំខានទាក់ទងនឹងរឿងរ៉ាវបេះដូងរបស់នាងតែម្តង ដែលអ្នកណាៗក៏ទន្ទឹងរង់ចាំមើលថា ពេលណាទៅ ទើបនាងរៀបការ និង បង្ហាញមុខគូស្នេហ៍ឱ្យមហាជនបានឃើញនឹងគេ?
បន្ទាប់ពីមហាជនជាច្រើនទទូចចង់ឃើញមុខគូស្នេហ៍ ស្រាប់តែថ្មីៗនេះ តារាស្រីស្រស់រូបនេះ បានបង្ហោះរូបភាពស្និទ្ធស្នាលជាមួយបុរសម្នាក់ ដែលមហាជនសង្ស័យជាគូស្នេហ៍របស់នាង និង ជាទាយាទស្នងសណ្ឋាគារល្បីមួយទៀតផង។
តែទោះជាយ៉ាងណា នេះគ្រាន់តែជាការសង្ស័របស់មហាជនតែប៉ុណ្ណោះ រឿងពិតថាបុរសម្នាក់នោះ ជាអ្នកណានោះ មានតែរង់ចាំស្តាប់ពីមាត់សាមីខ្លួនតែប៉ុណ្ណោះ៕