ក្រោយអ្នកទុកចិត្តលួចលុយអស់រាប់ម៉ឺនដុល្លារ Anne បង្ហោះរូបមួយនេះឡើង អ្នកគាំទ្របញ្ចេញមតិព្រាត
ថ្មីៗនេះ រឿងរ៉ាវតារាស្រី Anne Thongprasom ដែលត្រូវបានជំនួយការលេខារបស់នាងលួចទ្រព្យសម្បិត្តលុយកាក់នោះ ហាក់នៅតែកក្រើកពេញពិភពសិល្បៈថៃនៅឡើយ ព្រោះវាជាចំនួនទឹកប្រាក់មួយដ៏ច្រើន ដោយមកដល់ពេលនេះលុយសុទ្ធជាង ១ លានបាត ដែលស្មើជាង ៣ ម៉ឺនដុល្លារទៀតនោះ នៅមិនទាន់យកបាននៅឡើយ។
យ៉ាងណាមិញ ក្រោយជួបរឿងដ៏មិននឹកស្មានដល់ និង ត្រូវបាត់បង់ប្រាក់កាសអស់ជាច្រើនបែបនេះភ្លាម គេបានសង្កេតឃើញមានមហាជនមិនតិចនាក់នោះទេ ដែលបានសម្តែងការសោកស្តាយ និង លើកកម្លាំងចិត្តដល់តារាស្រី Anne Thongprasom យ៉ាងច្រើន។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងនោះ ក្រោយជួបរឿងរ៉ាវនេះភ្លាម គេបានឃើញតារាស្រី Anne Thongprasom បង្ហោះរូបភាពឈរនៅវាលស្មៅ ជាមួយទឹកមុខហាក់សោកសៅយ៉ាងខ្លាំងនៅលើ IG ហើយគ្រាន់តែអ្នកគាំទ្របានឃើញបែបនេះភ្លាម អ្នកគាំទ្រក៏បានប្រញាប់ចូលខមមិនលើកទឹកចិត្តព្រោងព្រាត ដោយមានទាំងអ្នកលេងបណ្តាញសង្គមនេះ និង មិត្តៗក្នុងសិល្បៈផងដែរ៕