កូនស្រី Chompoo អាយុបាន ៤ខែ មុខមាត់រឹតតែគួរឱ្យក្នាញ់ មានអ្នកតាមពេញចិត្តតាំងពីតូច
ពិតជាគួរឱ្យស្រឡាញ់មែនទែន សម្រាប់ Abigail កូនស្រីទី ៣ របស់កំពូលតារាសម្ដែង និង ជាពិធីការិនីដ៏ល្បី Chompoo Araya កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងជាងបងៗរបស់នាងតូច ដែលជាកូនប្រុសភ្លោះទាំងពីរទៀតផង។
ជាក់ស្ដែង ថ្មីៗនេះនៅលើបណ្តាញសង្គមរបស់អ្នកម្ដាយរូបស្រស់ Chompoo បានបង្ហោះរូបថតគួរឱ្យក្នាញ់របស់នាងតូច Abigail ជាមួយនឹងនំខេកតុក្កតាខ្លាឃ្មុំ ដែលមើលទៅសព្វថ្ងៃនេះ នាងតូចចាប់ផ្តើមលូតលាស់ទៅតាមវ័យហើយ គិតមកដល់ពេលនេះបាន ៤ ខែមកហើយ។
ឃើញថាអ្នកគាំទ្រជាច្រើនរបស់អ្នកម្ដាយនាងតូច Abigail គ្រប់គ្នាពិតជាពេញចិត្តពេញថ្លើមនឹងមុខមាត់គួរឱ្យក្នាញ់របស់នាងតូចយ៉ាងខ្លាំង។ មិនតែប៉ុណ្ណោះក៏មានការបញ្ចេញមតិផងដែរ នាថ្ងៃអនាគត បើសិនអ្នកណាចង់មកចូលចែចូវ គឺត្រូវតែឆ្លងកាត់បងប្រុសភ្លោះទាំងពីររបស់នាងតូចជាមុនសិន ព្រោះបងប្រុសទាំងពីរតាមហួងហែងប្អូនស្រីតូចខ្លាំងណាស់៕