បេក្ខជន Cambodian Idol ២ រូបផ្ទុះខ្លាំង ឆក់យកបេះដូងអ្នកគាំទ្រទាំងសំឡេង និង ស្នាមញញឹម
បើគិតត្រឹមថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅនេះ កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤ បានឈានមកដល់វគ្គ Live Show សប្តាហ៍ទី ២ ហើយ។ ក្នុងនោះ បេក្ខនារី និង បេក្ខជន ដែលបានឈានមកដល់វគ្គនេះ ក៏មានការទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនអ្នកស្នេហាវិស័យប្រឡងចម្រៀងផងដែរ។
យ៉ាងណាមិញ ក្នុងចំណោមបេក្ខនារី និង បេក្ខជន ទាំងអស់ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និង Tik Tok ហាក់សង្កេតឃើញថា មានបេក្ខជនចំនួន ២ រូប ដែលមានទឹកដមសំឡេងស្រទន់ និង ស្នាមញញឹមរាយមន្តស្នេហ៍យ៉ាងខ្លាំង កំពុងឆក់យកបេះដូងអ្នកគាំទ្រទាំងប្រុសស្រី ដោយក្នុងនោះរួមមាន៖
១. ថុល សុភិទិ
បេក្ខជន ថុល សុភិទិ តាំងពីចាប់ផ្តើមការប្រកួតមកដល់វគ្គ Live Show សប្តាហ៍ទី ២ កន្លងទៅនេះ នៅតែស្ថិតនៅក្នុងលំដាប់ខ្ពស់នៃការគាំទ្រពីសំណាក់អ្នកទស្សនា។ លើសពីនោះ បើក្រឡេកទៅមើលគណនីហ្វេសប៊ុករបស់បេក្ខជនរូបនេះ គឺមានអ្នក Follow ដល់ទៅ 100K ទៅហើយ។
២. លីម តិចម៉េង
មិនខុសគ្នាពីបេក្ខជន ខាងលើដែរ លីម តិចម៉េង ក៏មានសន្ទុះនៃការគាំទ្រខ្លាំងណាស់ដែរ ពីសំណាក់មហាជន ក៏ព្រោះតែទឹកដមសំឡេងផ្អែម និង ទឹកមុខស្រទន់របស់លោក។ ក្នុងនោះ គណនីហ្វេសប៊ុករបស់ លីម តិចម៉េង គឺមានអ្នក Follow ប្រមាណជាង 60K ៕