សម្រស់ ថន លក្ខិណា គ្រងរ៉ូបពណ៌មាស ស្អាតប្លែកខ្លាំង
នៅរាត្រីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២២ កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤ បានឈានដល់វគ្គ Live Show សប្ដាហ៍ទី ២ ហើយ ក្នុងនោះគេឃើញបេក្ខជនទាំងអស់បានខិតខំប្រឹងប្រែងបង្ហាញសមត្ថាពច្រៀងធ្វើឱ្យគណៈកម្មការ និង ទស្សនិកជនពេញចិត្ត។
នៅក្នុងវគ្គ Live Show សប្ដាហ៍ទី ២ កន្លងទៅនេះ ទស្សនិកជនអ្នកគាំទ្រកំពុងផ្ទុះការសរសើរទៅលើរូបសម្រស់របស់គណៈកម្មការ អ្នកនាង ឱក សុគន្ធកញ្ញា និង កញ្ញា សុខ សីឡាលីន ដោយឡែកបើងាកទៅមើលរូបសម្រស់របស់កញ្ញា ថន លក្ខិណា ដែលជាពិធីការិនីក្នុងកម្មវិធីដ៏ធំខាងលើវិញ ក៏កំពុងត្រូវបានទស្សនិកជនជញ្ជក់មាត់សរសើរផងដែរ។
ពិតណាស់នៅរាត្រីវគ្គ Live Show សប្ដាហ៍ទី ២ នេះ កញ្ញា ថន លក្ខិណា បានរំលេចខ្លួនជាមួយរ៉ូបរាត្រីសមោសរពណ៌ទឹកមាស ជះរាងយ៉ាងស្រស់ស្អាតស័ក្ដិសមនឹងដងខ្លួនដ៏តូចច្រឡឹងប្រទាក់ក្រសែភ្នែកមហាជនឱ្យតាមសម្លឹងប្រកបដោយពាក្យសរសើរថាប្លែកខុសពីសប្ដាហ៍មុនៗ៕