(វីដេអូ) ស៊ឹម សូលីកា ទម្លាយបុរសក្នុងសុបិនជា ទេព រិន្ធដារ៉ូ ស្រាប់តែ អេង រិទ្ធី និយាយបែបនេះ
ថ្មីៗនេះ មហាជនអ្នកលេងបណ្ដាញសង្គមចាប់អារម្មណ៍ខ្លាំង ខណៈបានឃើញ ប្ដីប្រពន្ធពិធីការិនី លោក អេង រិទ្ធី និង អ្នកនាង ស៊ឹម សូលីកា ជួបជុំគ្នាជាមួយ តារាសម្ដែងប្រុស ទេព រិន្ធដារ៉ូ បង្ហាញការរាប់អានយ៉ាងស្និទស្នាល។
ក្នុងនោះ អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងទៀត បន្ទាប់ពីបានឃើញវីដេអូមួយ ដែលអ្នកនាង ស៊ឹម សូលីកា បានទម្លាយត្រង់ៗប្រាប់ស្វាមីថាបុរសក្នុងក្ដីស្រមៃរបស់នាង គឺលោក ទេព រិន្ធដារ៉ូ ។ ពេលនោះដែរ លោក អេង រិទ្ធី ក៏បាននិយាយជាមួយ ទេព រិន្ធដារ៉ូ លេងទឹកមុខបែបក្រមិចក្រមើមលេងសើចជាមួយគ្នាតាមពិតអ្នកទាំងពីរជាសត្រូវស្នេហាគ្នាសោះ។
វីដេអូនៃការជួបជុំរបស់ តារាប្រុសស្រីទាំង ៣ រូបនេះដែរ ធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ និងរំភើបចិត្តចំពោះការរាប់អានលេងសើចរបស់អ្នកទាំងបីផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖