មិនចាំយូរ! DJ Push រំភើបពេក ត្រៀមពាក្យនេះ ដើម្បីឱ្យកូនហៅបាត់ទៅហើយ!
អស់រយៈពេលជាង ៤ ខែទៅហើយ ដែលអ្នកម៉ាក់ថ្មោថ្មី Jooy Warattaya បានពពោះកូប្រុសតូចដំបូង បន្ទាប់ពីរៀបការអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។ ខណៈកូនប្រុសតូចកំពុងតែចាប់កំណើតឃើញថា គ្រួសារទាំងសងខាងហាក់មានស្នាមញញឹមណាស់ ពិសេស ស្វាមីភរិយារបស់អ្នកទាំងពីរតែម្តង។
អ្វីដែលសំខាន់ទម្រាំបានតំណក់ឈាមមួយដំណក់នេះ ស្វាមីភរិយារបស់អ្នកទាំងពីរក៏៏បានប្រើវិធីសាស្រ្តមិនតិចនោះដែរ ទម្រាំបំណងប្រាថ្នាដ៏ធំក្នុងជីវិតមួយនេះបានសម្រេច។
លើសពីនេះទៅទៀត បើងាកមកមើល DJ Push វិញ ចាប់តាំងពីថ្ងៃប្រកាសដំណឹង រហូតកូនបានជាង ៤ ខែមក លោកនៅមិនទាន់បាត់រំភើបនៅឡើយនោះទេ ថែមទាំងទម្លាយប្រាប់ដល់មហាជនអ្នកគាំទ្រដោយមិនលាក់បាំងទៀតថា ពេលនេះលោកបានត្រៀមខ្លួនជាប៉ាម្នាក់ដ៏ល្អសម្រាប់កូនរួចមកហើយ។
មួយវិញទៀត លោកក៏បានបន្ថែមទៀតថា អ្វីដែលលោកគិតមុនគេនោះគឺ ពេលកូនរបស់លោកកើតមកលោកច្បាស់ជាឱ្យហៅប៉ាប៉ាហើយ ព្រោះកូនលោកក៏ជាប់សែស្រឡាយចិនដែរ។ យ៉ាងណាមិញ បន្ទាប់ពីបានឮពាក្យពេចន៍ទាំងនេះភ្លាម ធ្វើឱ្យមហាជនលួចញញឹមបិទមាត់មិនជិតស្ទើរតែគ្រប់គ្នា ហើយម្នាក់ៗព្រមទាំងបន់ឱ្យថ្ងៃនោះនឹងមកដល់ឆាប់ៗនេះថែមទៀតផង៕