អ្នកគាំទ្រចង់លើសជាតិស្ករក្រោយឃើញ Tono និង Nycha កាន់តែស្និទ្ធគ្នាខ្លាំងកម្រឃើញ
តារាសម្ដែងស្រីស្រស់រាងតូចច្រឡឹង Nychaa និង តារាប្រុសរូបសង្ហាលោក Tono ជាតារាដែលមហាជនស្គាល់ និង ទទួលបានការគាំទ្រច្រើន ជាពិសេសពួកគេទាំងពីរជាដៃគូដ៏ស័ក្ដិសមណាស់ រហូតអ្នកគាំទ្រនាំគ្នាស្រឡាញ់ពេញចិត្តថែមទាំងផ្គូរផ្គងឱ្យក្លាយគូជីវិតនឹងគ្នាថែមទៀតផង។
ទន្ទឹមនឹងការចាប់ផ្គូរផ្គងដូចនេះ គេក៏កត់សម្គាល់ថាពួកគេហាក់បីមានភាពស្និទ្ធស្នាល និង ផ្អែមល្ហែមគ្នាខ្លាំង ។ មិនត្រឹមប៉ុណ្ណោះ សូម្បីតែការបង្ហោះរូបភាពផ្សេងៗក្នុងបណ្ដាញសង្គម ក៏ពួកគេសម្ដែងឱ្យឃើញពីទំនាក់ទំនងមួយលើសពីមិត្តភក្តិ បងប្អូន ពោលគឺប្រៀបបីដូចជាសង្សារហើយ តែតារាស្រីប្រុសមួយគូនេះ ហាក់មិនទាន់ក្លាហាននិយាយប្រាប់មហាជន។
ជាការពិតណាស់ ទោះបីមិនសារភាពចេញពីមាត់ក្ដីក៏មហាជនយល់ច្បាស់ដែរថាអ្នកទាំងពីរគឺកំពុងតែបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នា។ តួយ៉ាងកាលពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅនេះ គេស្រាប់តែឃើញតារាប្រុសTono និង តារាស្រី Nycha បណ្ដើរគ្នាយ៉ាងត្រសងក្នុងផ្សារទំនើបមួយកន្លែង ដោយអ្នកទាំងពីរបានកាន់ដៃគ្នា ដើរផ្សារ (Shopping) យ៉ាងមានក្ដីសុខ។ ជាមួយនឹងរូបនេះពិតជាធ្វើឱ្យមហាជនរំភើបចិត្តជាខ្លាំងស្ទើរតែលើសជាតិស្ករហើយម្នាក់ៗ ព្រោះបានឃើញតារាដួងចិត្តបង្ហាញភាពផ្អែមល្ហែមឱ្យគ្នា៕