នាងតូច មែល កូនស្រីបណ្ដូលចិត្ត នី រតនា កាន់តែគួរឱ្យក្នាញ់ពេលស្លៀកឈុតគូនឹងម្ដាយ
ថ្មីៗនេះ តារាចម្រៀងប្រុសរូបសង្ហា នី រតនា បាននាំប្រពន្ធកូនទៅលេងកម្សាន្តភ្នំ ១៥០០ ស្រុកវាលវែង ខេត្តពោធិ៍សាត់ យ៉ាងរីករាយបំផុត ដែលក្នុងនោះលោក និង ភរិយាក៏បានបង្ហោះរូបថតស្អាតៗនៅលើបណ្ដាញសង្គម បង្ហាញពីទិដ្ឋភាពដ៏ស្រស់ត្រកាលត្រជាក់ផ្នែកពីទីនោះផងដែរ។
ក្រៅពីសេចក្ដីសុខក្នុងគ្រួសាររបស់តារាចម្រៀង នី រតនា ក្នុងនោះមហាជនអ្នកគាំទ្រជាច្រើនហាក់ចាប់អារម្មណ៍ខ្លាំងទៅលើនាងតូច នីវណ្ណ មែលឡានី កូនស្រីបណ្ដូលចិត្តរបស់តារាចម្រៀងប្រុសខាងលើ បានបង្ហាញខ្លួនគួរឱ្យក្នាញ់ ជាមួយនឹងភាពក្រមិចក្រមើម មុខមាត់គួរឱ្យស្រឡាញ់របស់គេធ្វើឱ្យអ្នកគាំទ្រក្រឺតមិនស្ទើរឡើយ។
ជាពិសេសនាងតូច មែល រូបនេះកាន់តែបង្ហាញភាពគួរឱ្យក្នាញ់ ខណៈនាងតូចបានស្លៀកឈុតគូនឹងម្ដាយ ពាក់វែនតាយ៉ាងកាលីបមិនចាញ់មនុស្សធំ ថតរូបធ្វើស្ទីលឃ្យូតៗ អ្នកណាឃើញហើយក៏ក្នក់ក្នាញ់នឹងភាពក្រមិចក្រមើមរបស់នាងដែរ ខណៈនាងតូចមានវ័យទើបតែជាង ២ ខួបប៉ុណ្ណោះ។
កន្លងមក នី រតនា និង ភរិយាតែងថតរូបបង្ហាញពីសកម្មភាពក្រុមគ្រួសារ ជាពិសេសកូនស្រីជាទីស្រឡាញ់របស់ពួកគេបង្ហោះនៅលើបណ្ដាញសង្គមជារឿយៗ ដែលធ្វើឱ្យអ្នកគាំទ្រជាច្រើនបញ្ចេញយោបល់សរសើរ ក៏ដូចជាស្រឡាញ់ពេញចិត្តទៅលើភាពឆ្លាតវៃរបស់នាងតូច មែល មិនស្ទើរឡើយ៕