សម្បូរអ្នកសួរហេតុអីបាន Suzy ចូលចិត្តស្លៀកឈុតពណ៌ខ្មៅ ឥលូវនាងទម្លាយការពិតហើយ!
តារាចម្រៀង និងជាតារាសម្តែង Bae Suzy ជារឿយៗត្រូវបានអ្នកគាំទ្រតែងកោតសរសើរពីភាពទាក់ទាញរបស់នាង ជាពិសេសគឺរូបសម្រស់ក្នុងវ័យ ២៧ឆ្នាំ ដោយមានការសរសើរយ៉ាងច្រើន និងមានអ្នកតាមដានជាង ១.១លាននៅលើ Instagram រាល់ពេលបង្ហោះរូបថតថ្មីៗ។
កាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២២កន្លងទៅ តារាស្រីរូបនេះចូលរួមបង្ហាញខ្លួនក្នុងកម្មវិធីបើកបង្ហាញរឿងភាគថ្មីរបស់ទូរទស្សន៍ ដោយមាននាងជាតួអង្គសម្ដែង។ ឆ្លៀតក្នុងឱកាសនោះ តារាស្រីរូបនេះក៏ទទួលបានសំណួរជាច្រើនមកនេះ ដែលតែងតែឃើញនាងស្រឡាញ់ពេញចិត្តតែពណ៌ខ្មៅ សូម្បីតែសក់របស់នាងក៏ពណ៌ខ្មៅវែងរលោងផងដែរ។
ព្រោះកន្លងមក តារាស្រីរូបនេះតែងបង្ហាញខ្លួនចូលរួមក្នុងកម្មវិធីនានា មិនថាលើឆាកប្រគំតន្រ្តីនោះទេ ភាគច្រើននាងគឺជ្រើសរើសឈុតសម្លៀកបំពាក់ពណ៌ខ្មៅ។ បើតាមការសម្គាល់ឃើញមានច្រើនជាង ៥០រ៉ូបដែលជាពណ៌ខ្មៅ។
យ៉ាងណាមិញ នៅក្នុងបទសម្ភាសនោះ Suzy នាងបាននិយាយថា នាងចូលចិត្តពណ៌ខ្មៅ ដោយសារតែពណ៌នេះជាពណ៌ដែលស្លៀកទៅលើកស្បែករបស់នាង ហើយងាយស្រួលក្នុងការផ្គូផ្គងជាមួយគ្រឿងលម្អខ្លួន និងមើលទៅលេចធ្លោពេលត្រូវពន្លឺ៕