(វីដេអូ) ស្រីស្អាត SK ម្ចាស់បទ «រក្សាគម្លាត» មិនត្រឹមពូកែសម្ដែង តែច្រៀងវិញក៏ផ្ទុះការគាំទ្រមិនធម្មតា
តាមរយៈស្នាដៃសាច់រឿងខ្លីៗជាច្រើនរបស់ តារាចម្រៀងប្រុសរូបសង្ហា STEP មហាជនសុទ្ធសឹងតែបានស្គាល់ និងចាប់អារម្មណ៍ខ្លាំងហើយ ចំពោះស្រីស្អាត SK តួឯកស្រីក្នុងសាច់រឿងទាំងនោះ។
ស្រីស្អាតរូបនេះ មិនត្រឹមតែមានទេពកោសល្យសម្ដែងបានយ៉ាងល្អនោះទេ ថែមទាំងរូបសម្រស់ស្រស់ស្អាត ជាមួយនឹងស្នាមញញឹមស្រស់ មានភាពក្រមិចក្រមើមគួរឱ្យស្រឡាញ់ ដែលកំពុងតែឆក់យកបេះដូងអ្នកទស្សនា ជាពិសេសអ្នកគាំទ្របុរសៗលង់ស្រឡាញ់ បាក់ចិត្តមិនតិចនោះទេ ជាមួយនឹងសម្រស់ដ៏មានមន្តស្នេហ៍របស់នាង។
យ៉ាងណាមិញ តារាស្រីស្រស់រូបនេះ គេកត់សម្គាល់ឃើញថា ទើបតែបានឃើញបង្ហាញខ្លួនក្នុងការសម្ដែងរឿងភាគខ្លីមួយរយៈចុងក្រោយនេះទេ ប៉ុន្តែនាងហាក់មានសន្ទុះនៃគាំទ្រខ្លាំង ព្រមទាំងមានទស្សនិកជនជាច្រើនចង់ឃើញវត្តមានរបស់នាង លេចមុខសម្ដែងក្នុងសាច់រឿងផ្សេងៗជាបន្តបន្ទាប់ទៀតផងដែរ។
ដោយឡែក អ្វីកាន់តែចាប់អារម្មណ៍ខ្លាំងចំពោះតារាសម្ដែងស្រីពន្លកថ្មីរូបនេះទៀត ដែលឃើញថានាងមិនត្រឹមតែមានទេសកោសល្យក្នុងវិស័យសម្ដែង និងមានរូបសម្រស់ស្រស់ស្អាតទាក់ទាញឥតទាស់នោះទេ នាងថែមទាំងអាចច្រៀងបានយ៉ាងពីរោះទៀត។
ពិតណាស់ ថ្មីៗនេះ កញ្ញា SK បានចេញចម្រៀងមួយបទ «រក្សាគម្លាត» សម្រាប់ចាក់ក្នុងសាច់រឿងថ្មីដែលនាងសម្ដែង ដោយបទនេះ កំពុងតែផ្ទុះការគាំទ្រខ្លាំងពីមហាជនអ្នកគាំទ្រ ដែលឃើញថាមានការចែករំលែកពេញបណ្ដាញសង្គមទាំងក្នុង TikTok និងហ្វេសប៊ុកផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖