(វីដេអូ) អភិជនមែន! គង់ ចាន់ស្រីមុំ ទិញស្បែកជើងម្ដងជិត ១០ គូ យកមកតម្រៀបជាជួរ សុទ្ធតែរបស់ប្រ៊េន
សម្រាប់ប្រិយមិត្តដែលនិយមតាមដានជីវិតឯកជនរបស់អ្នកសិល្បៈ ភាគច្រើនប្រាកដជាបានជ្រាបហើយថា គង់ ចាន់ស្រីមុំ គឺជាតារាស្រីមួយរូបដែលនិយមលេងខ្លួន Fashion ទាន់សម័យមិនថាសម្លៀកបំពាក់ កាបូប ស្បែកជើងទេ ស្រីស្អាតរូបនេះកម្រស្លៀកពាក់ជាន់ម៉ូដគ្នាណាស់។
ជាមួយនឹងស្ទីលតុបតែងខ្លួនបែប Fashion ទាន់សម័យនេះហើយ គង់ ចាន់ស្រីមុំ ក៏តែងបង្ហាញពីជីវិតហ៊ឺហារ រស់នៅបែបអភិជន ប្រើប្រាស់សុទ្ធតែរបស់របរទំនើបៗ ម៉ាកល្បីៗ ថ្លៃៗ ជាពិសេសពេលតារាស្រីរូបនេះបើកបង្ហាញពីទិដ្ឋភាពក្នុងផ្ទះនាងម្ដងៗ ឃើញថាមានតាំងសុទ្ធតែកាបូបថ្លៃ សម្លៀកបំពាក់ និង ស្បែកជើងច្រើនស្អេកស្កះ ប្រៀបដូចនៅក្នុងហាងអ៊ីចឹង។
និយាយដល់ជីវិតបែបអភិជន ថ្មីៗនេះ គង់ ចាន់ស្រីមុំ បានបង្ហោះវីដេអូបង្ហាញពីសកម្មភាពកំពុងបើកប្រអប់ស្បែកជើងដែលនាងទើបនឹងទិញថ្មី ក្នុងនោះមហាជនចាប់អារម្មណ៍ឃើញ អ្នកម៉ាក់អូន ម៉ូម៉ូ រូបនេះ ទិញប្រើម្ដងរហូតដល់ទៅ ៩ គូ ហើយមួយគូៗសុទ្ធតែមានម៉ាកមានប្រអប់ត្រឹមត្រូវ តម្រៀបជាជួរៗមើលទៅអភិជនណាស់។ សូមទស្សនាវីដេអូ ៖