ទើបមកពីលេងស្រុកកំណើតប្តីសោះ ពេលនេះ Jooy ដឹកដៃប្តីទៅធ្វើរឿងនេះទៀតហើយ
ទើបតែប្រកាសដំណឹងពពោះបានជាង ១ ខែ ស្រាប់តែកាលពីថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅ DJ Push និង ភរិយាកាន់តែធ្វើឱ្យមហាជនលាន់មាត់វ៉ាវម្តងទៀត បន្ទាប់ពី DJ Push បានដឹកដៃភរិយាទៅលេងយាយតានៅឯស្រុកកំណើត ហើយក៏បានឆ្លៀតបង្ហាញដីដែលលោកបានទិញទុកទំហំ ១៨ រ៉ៃ សម្រាប់ Surprise ដល់ភរិយានោះ។
យ៉ាងណាមិញ ក្រោយដឹកដៃភរិយាទៅស្រុកជួបជុំគ្រួសារមក ពេលត្រឡប់មកវិញ គូស្វាមីភរិយាទាំងពីរក៏នៅតែមិនភ្លេចរឿងបុណ្យទាននោះដែរ ពោលគឺនៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២២ មុនថ្ងៃចូលព្រះវស្សាមួយថ្ងៃ អ្នកទាំងពីរបាននាំទានវស្សាទៅថ្វាយព្រះសង្ឃនៅក្នុងវត្តមួយកន្លែងភ្លាម ដើម្បីជាបុណ្យកុសល្យដល់ខ្លួនទៀតផង។
ក្រោយបានឃើញនូចរូបភាព និង ចិត្តដ៏សែនជ្រះថ្លារបស់គូស្វាមីមួយគូនេះហើយ ពិតធ្វើឱ្យអ្នកគាំទ្រលួចញញឹម និង សរសើរស្ទើរតែគ្រប់គ្នាពីចិត្តបុណ្យដែលអ្នកទាំងពីរបានធ្វើកន្លងមក៕